អាការៈឈឺក្បាល គឺជារឿងដែលឧស្សាហ៍កើតឡើងបំផុត ចំពោះមនុស្សទូទៅ ហើយវាក៏អាចកើតឡើង ដោយសារមូលហេតុជាច្រើនផងដែរ។ ក្នងករណីជាច្រើន អាការៈឈឺក្បាល គឺបណ្តាលមកពីភាពតានតឹង និងការស្រ្តេសខ្លាំងពេក។

រាល់ពេលដែលអ្នកឈឺក្បាល មនុស្សគ្រប់គ្នាប្រហែលជាគិតថា នឹងទៅរកថ្នាំបំបាត់ការឈឺចាប់ពីរបីគ្រាប់ជាមិនខានឡើយ។ ប៉ុន្តែ វាមិនមែនជារឿងល្អ សម្រាប់សុខភាពរបស់អ្នកនោះទេ ពីព្រោះ ការញ៉ាំថ្នាំបំបាត់ការឈឺចាប់ញឹកញាប់ ពិតជាគ្រោះថ្នាក់ណាស់។

វិធីសាស្រ្តសម្រួលអារម្មណ៍ អំឡុងពេលឈឺក្បាល

១. ចាកឲ្យឆ្ងាយពីសម្ពាធនានា មានន័យថា ដកខ្លួនចេញពីកន្លែង ឬបញ្ហាដែលធ្វើឲ្យអ្នកពិបាកចិត្ត ឬស្រ្តេសខ្លាំង។
២. បិទភ្នែក រួចសម្រាក ហើយអ្នកអាចប្រើពេលវេលានេះ គិតអ្វីល្អៗ ឬក៏ស្រមៃទៅរកអ្វីដែលអ្នកប៉ងប្រាថ្នាំ នោះវានឹងធ្វើឲ្យរីករាយបានផងដែរ។
៣. កុំប្រើទូរស័ព្ទ ឬបន្តធ្វើការទៀតឲ្យសោះ ហើយអ្នកគួរតែលំហែរនៅសួនច្បារ ឬផ្សារទំនើប ដើម្បីបន្ធូរអារម្មណ៍បានខ្លះ។
៤. ងូតទឹកឲ្យស្រួលខ្លួន ដើម្បីកាត់បន្ថយស្រ្តេស និងអាការៈឈឺក្បាលរបស់អ្នក។
៥. អ្នកអាចប្រើក្លិនក្រអូប ដាក់នៅក្នុងបន្ទប់ ឬកន្លែងការងាររបស់អ្នក នោះវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អ ហើយបាត់ឈឺក្បាលជាមិនខានឡើយ។
៦. ចូរម៉ាស្សាថ្នមៗនៅលើថ្ងាស និងករបស់អ្នក ពីព្រោះ វាក៏អាចជួយអ្នកបានច្រើនផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង