ទឹកនោមជាធម្មតា មានក្លិនមិនសូវល្អនោះទេ ប៉ុន្តែ ប្រសិនបើវាឆ្អេះខ្លាំង រហូតធ្វើឲ្យអ្នកមានអារម្មណ៍ចម្លែកនោះ សូមប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់ ពីព្រោះ វាអាចជាសញ្ញានៃបញ្ហាសុខភាពធ្ងន់ធ្ងរណាមួយហើយ។
ទឹកនោមឆ្អេះខ្លាំង ក៏អាចបណ្តាលមកពីអ្នកទទួលទានទឹកមិនបានគ្រប់គ្រាន់ ការញ៉ាំអាហារ ឬថ្នាំមួយចំនួនផងដែរ។ វាក៏អាចបណ្តាលមកពីការរលាកប្រព័ន្ធទឹកនោម ជំងឺទឹកនោមផ្អែម និងជំងឺតម្រងនោមជាដើម។
តើគួរធ្វើបែបណា បើទឹកនោមរបស់អ្នកមានក្លិនខ្លាំងបែបនេះ?
• ប្រញាប់ទៅជួបគ្រូពេទ្យ
• ទទួលទានទឹកឲ្យបានច្រើនជាងមុន
• កុំញ៉ាំទឹកក្រូច ឬភេសជ្ជៈផ្អែមៗ
• អាហារមានជាតិខ្លាញ់ គួរតែកាត់បន្ថយ
• ញ៉ាំទឹកផ្លែប៉ោម និងទឹកក្រូចស្រស់៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855