ស្រា (ឬជាតិអាល់កុល) ជាសត្រូវ នឹងការមានផ្ទៃពោះ។ ស្រា ជារបស់អ្នកដែលត្រូវកាត់ផ្តាច់ បើអ្នកចង់មានកូន។
ស្រា អាចបង្កគ្រោះថ្នាក់ ចំពោះមនុស្សទូទៅ មិនថាតែអំឡុងពេលមានផ្ទៃពោះនោះឡើយ ដូច្នេះ ចូរអ្នកកាត់បន្ថយការទទួលទាន តាមដែលអាចធ្វើទៅបាន។
១ ស្រា ត្រូវតមដាច់ខាត អំឡុងពេលមានផ្ទៃពោះ ពីព្រោះវានឹងរត់ចូលចរន្តឈាម ហើយប៉ះពាល់សុខភាពទារក និងម្តាយ
២ ជាតិស្រាក្នុងទឹកដោះ ក៏នឹងធ្វើឲ្យកូនងងុយគេង ហើយប៉ះពាល់ដល់ខួរក្បាលកុមារ
៣ ស្រា ធ្វើខួរក្បាលទារកចុះខ្សោយ
៤ ស្រា អាចធ្វើការគេងរបស់កុមារខុសធម្មតា
៥ ស្រា ធ្វើឲ្យកុមារមានការលូតលាស់យឺត មិនសូវឆ្លាត ហើយក្រចេះធ្វើអ្វីមួយណាស់
៦ ស្រា អាចធ្វើឲ្យការលូតលាស់របស់កុមារយឺតជាងធម្មតា
៧ ស្រា អាចធ្វើឲ្យទារកបៅដោះម្តាយស្លាប់ភ្លាមៗ
៨ ស្រា ធ្វើកុមារមិនសូវបៅ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855