អាហារ គឺជាតម្រូវការចំបងរបស់មនុស្ស សម្រាប់ការរស់រានមានជីវិត និងប្រកបការងារ ឬសកម្មភាពផ្សេងៗ។
អាហារមានសុខភាពល្អ នឹងធ្វើឲ្យរាងកាយមាំមួន និងទប់ស្កាត់ជំងឺផ្សេងៗ។ របបអាហារមានសុខភាពល្អ នឹងជួយឲ្យរាងកាយរបស់អ្នកបំពេញតួនាទីបានល្អ។

ខណៈពេលដែលសាច់ និងស៊ុត គឺជាប្រភពដ៏អស្ចារ្យនៃជាតិប្រូតេអ៊ីន ដែលរាងកាយចាំបាច់ត្រូវការនោះ ចុះអ្នកតមសាច់ គួរទទួលយកជាតិប្រូតេអ៊ីន ពីអ្វីទៅ? តើពួកគេនឹងត្រូវខ្វះសារធាតុមួយនេះមែនទេ?

មិនមែនទេ ក្រៅពីសាច់ និងស៊ុត របបអាហារ និងបន្លែមួយចំនួន ក៏មានផ្ទុកសារធាតុប្រូតេអ៊ីនខ្ពស់ផងដែរ ដូចជា ៖

១. បន្លែពណ៌បៃតង
២. គ្រាប់ផ្លែឈើ
៣. ស្ពៃស្ពីណាច
៤. ផលិតផលធ្វើពីទឹកដោះគោ
៥. តៅហ៊ូ
៦. គ្រាប់ល្ង គ្រាប់ផ្កាឈូករ័ត្ន និងគ្រាប់ធញ្ញជាតិនានា
៧. បន្លែចម្រុះ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង