Join with Health.com.kh on Telegram

ចំពោះ​ទឹកនោមផ្អែម​ប្រភេទ​មួយ គេ​មិន​អាច​កំណត់​បាន​កត្ដា​ហានិភ័យ​របស់​វា​អោយ​បាន​ច្បាស់លាស់​ទេ​ ។ ប៉ុន្ដែ​វា​ប្រហែលជា​មាន​ទាក់ទង​កត្ដា​តំណពូជ កត្ដាបរិស្ថាន ដែល​អាច​បណ្ដាល​អោយ​កើត​ជំងឺ​នេះ​។ បើសិនជា​មាន​នរណា​ម្នាក់​ក្នុង​គ្រួសារ​កើត​ទឹកនោមផ្អែម​នេះ ឱកាស​កើត​ជំងឺ​នេះ​អាច​នឹង​កើនឡើង​។ កត្ដា​ហានិភ័យ​សម្រាប់​ទឹកនោមផ្អែម​ប្រភេទ​ពីរ​រួម​មាន​៖

  • អាយុ​៖ ៩០ ទៅ ៩៥​ភាគរយ នៃ​អ្នក​ទឹកនោមផ្អែម មាន​ទឹកនោមផ្អែម​ប្រភេទ​ពីរ​។ ទឹកនោមផ្អែម​ប្រភេទ​ពីរ ជា​ទូទៅ​កើត​មាននៅ​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​អាយុ​លើស​ពី ៤០​ឆ្នាំ ប៉ុន្ដែ​ឥឡូវនេះ​វា​ក៏​កើត​មាន​ច្រើន​ផង​ដែរ ចំពោះ​កុមារ​និង​មនុស្ស​វ័យ​ជំទង់​។ មនុស្ស​កាន់តែ​ចាស់​កាន់តែ​មាន​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម​។
  • លើស​ទម្ងន់​ឬ​ធាត់​ជ្រុល​៖ មនុស្ស​ជាង ៨០​ភាគរយ ដែល​មាន​ទឹកនោមផ្អែម​ប្រភេទ​ពីរ​គឺជា​មនុស្ស​លើស​ទម្ងន់​ឬ​ធាត់​ជ្រុល​។ ការ​លើស​ទម្ងន់​ឬ​ធាត់​ជ្រុល​បង្កើន​ហានិភ័យ​កើត​ទឹកនោមផ្អែម​។ ជាតិ​ខ្លាញ់​ច្រើន​ហួសហេតុ​ហាក់ដូចជា​បង្កើន​ភាពស៊ាំ​ទៅ​នឹង អាំង​ស៊ុ​យ​លី​ន​ដោយ​ធ្វើ​អោយ​ជាតិ​គ្លុយកូស​កើនឡើង​និង​ល​ទ្ឋ​ភាព​កើត​មាន​ទឹកនោមផ្អែម​។ ទោះបី​ការ​ធាត់​ហួសហេតុ​អាច​ប៉ះពាល់​មនុស្ស​គ្រប់​គ្នា កត្ដា​ហានិភ័យ​សំខាន់​នោះ​គឺ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់ និង​ថាមពល​ខ្ពស់ ព្រមទាំង​អសកម្ម​ភាព​រា​ង្គ​កាយ​។ និន្នាការ​កាន់តែ​ច្រើន​នៅ​បណ្ដា​ប្រទេស​ជា​ច្រើន​បង្ហាញ​ចេញ​នូវ​សង្គម​មួយ​ដែល មានការ​ប្រើ​អាហារ​មិន​មាន​សុខភាព ជា​ជាង​ការ​បរិភោគ​ផ្លែ​ឈើ​ស្រស់ និង បន្លែ​ដែល​ល្អ​សម្រាប់​សុខភាព ហើយ​គេ​ក៏​សង្កេត​ឃើញ​ដែរ​ថា​សកម្មភាព​រា​ង្គ​កាយ​បាន​ថយ​ចុះ​យ៉ាង​ខ្លាំង​ហើយ​វា​ជំនួស​ដោយ​ការ​ប្រើ​យានយន្ដ​វិញ​។
  • ប្រវត្ដិ​គ្រួសារ​មាន​ទឹកនោមផ្អែម​៖ ការ​ស្រាវជ្រាវ​បង្ហាញ​ថា ​មនុស្ស​កាន់តែ​មាន​ហានិភ័យ​ខ្លាំង បើសិនជា​សមាជិកគ្រួសារ​ណា​ម្នាក់ មានទឹក នោម​ផ្អែម​។ កាលណា​ទំនាក់ទំនង​គ្រួសារ​នោះ​កាត់​តែ​ជិត វា​កាន់តែ​នាំ​អោយ​មាន​ហានិភ័យ​ខ្ពស់​ដែរ នៅ​ក្នុង ការ​កើត​ទឹកនោមផ្អែម​។
  • អ​សកម្មភាព​រា​ង្គ​កាយ​៖ ការ​ស្រាវជ្រាវ​បង្ហាញ​ថា​មនុស្ស​ដែល​មិន​មានជីវិត​ដ៏​សកម្ម​នោះ​ទេ ពួក​គេ​មាន​ហានិភ័យ​ច្រើន​ជាងគេ នៅ​ក្នុង​ការ​កើត​ទឹកនោមផ្អែម​ប្រភេទ​ពីរ​។ កាលណា​អ្នកមាន​លំ​ហាត់ប្រាណ​កាន់តែ​តិច អ្នក​នឹង​កាន់តែ​មានឱកាស ច្រើន​កើត​ទឹកនោមផ្អែម​។
  • ដំណាក់កាល​ត្រៀម​ទឹកនោមផ្អែម​៖ មនុស្ស​យើង​ធម្មតា​មាន​ជាតិ​ស្ករ​នៅ​ចន្លោះ​ពី ៧០ ទៅ ១១០ មី​លី​ក្រាម នៅ​ក្នុង ១០០​មី​លី​លី​ត្រ​ឈាម ឬ​ក៏​នៅ​ចន្លោះ ៣,៩ ទៅ ៦,០ មី​លី​ម៉ូ​ល​ក្នុង​១​លី​ត្រ​ឈាម​។ ដំណាក់កាល​ត្រៀម​ទឹកនោមផ្អែម គឹ​កម្រិត​ជាតិ​ស្ករ (​គ្លុយកូស​) ខ្ពស់​ជាង ធម្មតា ប៉ុន្ដែ​មិន​ទាន់​ដល់​កម្រិត​ដែល​គ្រូពេទ្យ​ចាត់ទុកជា​ទឹកនោមផ្អែម​ទេ (​មើល​ខាងក្រោម​)​។
  • ជាតិ​សាស្ដ្រ​៖ តាម​ដែល​យើង​ដឹង ជាតិ​សាសន៍​មាន​សារសំខាន់​នៅ​ក្នុង​ការ​កំណត់​ល​ទ្ឋ​ភាព​ដែល​មនុស្ស​ម្នាក់​អាច​កើត មាន​ទឹកនោមផ្អែម​។ ប៉ុន្ដែ​មានការ​ស្រាវជ្រាវ​តិចតួច​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្រៅ​សហរដ្ឋអាមេរិក​។ នៅ​ក្នុង​ចំណោម ពលរដ្ឋ​អា​មេ​រិ​ក ជនជាតិ​អាហ្វ្រិក អាស៊ី អ៊ី​ស្ប៉ា​និ​ច អ្នក​កោះ​ប៉ា​ស៊ី​ហ្វិ​ច និង ជនជាតិ​ដើម​អា​មេ​រិ​ក ស្ថិត​នៅ​ក្នុង ចំណោម​មនុស្ស​ដែល​ងាយ​កើត​មាន​ទឹកនោមផ្អែម​។ ក្នុង​ចំណោម​ពលរដ្ឋ​អូ​ស្រា្ដ​លី ជនជាតិ​អាស៊ី អ្នក​កោះ​ប៉ា​ស៊ី​ហ្វិ​ច អឺរ៉ុប​ខាងត្បូង ជនជាតិ​ដើម​អូស្ដ្រាលី​គឺ​ងាយ​បំផុត​កើត​ជំងឺ​នេះ​។

ប្រភព​៖ សហ​ព័​ន្ឋ​ជំងឺ​ទឹកនោមផ្អែម​អន្ដរជាតិ​នៅ​ប្រ៊ុ​យ​សែ​ល