ការ​សិក្សា​ជា​ច្រើន​បាន​លើក​ឡើង​ថា «ការ​រួម​ភេទ​ជួយ​ទប់ស្កាត់​ការ​គាំងបេះដូង​»។ ដូច​ជា​ការ​សិក្សា​របស់ អ្នក​វិទ្យាសាស្ត្រ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ New England នៅ​រដ្ឋ​ម៉ាសា​ឈូ​សេត សហរដ្ឋអាមេរិក បាន​តាមដាន​សកម្មភាព​ផ្លូវភេទ​របស់​បុរស​ប្រមាណ១០០០​នាក់​ដែល​មាន​អាយុ​ពី ៤០ ទៅ ៧០​ឆ្នាំ​ ។ គេ​បាន​រក​ឃើញ​ថា បុរស​ដែល​បាន​រួម​ភេទ​២​ដង​ក្នុង​មួ​យស​ប្តា​ហ៍​ មាន​អត្រា​គាំងបេះដូង​តិច​ជាង​ដល់​ទៅ​ពាក់កណ្តាល បើ​ធៀប​នឹង​អ្នក​ដែល​មិន​បាន​រួម​ភេទ​ញឹកញាប់ ​។

នៅ​ក្នុង​ការ​សិក្សា​មួយ​ផ្សេង​ទៀត​អ្នក​វិទ្យាសាស្ត្រ​នៅ​ឯ​សាកលវិទ្យាល័យ Wilkes ក្នុង​រដ្ឋ Pennsylvania បាន​ធ្វើតេស្ត​ទឹកមាត់​របស់​និស្សិត​មហាវិទ្យាល័យ​ចំនួន ១១២​នាក់ ដែល​បាន​រាយការណ៍​ពី​ភាព​ញឹកញាប់​នៃ​ការ​រួម​ភេទ​របស់​ពួក​គេ​ ។ អ្នក​ដែល​រួម​ភេទ ២ ទៅ ៣​ដង​ក្នុង​មួ​យស​ប្តា​ហ៍ មាន​កម្រិត​អង់​ទី​ករ IgA ខ្ពស់​នៅ​ក្នុង​ទឹកមាត់ លើស​អ្នក​ដែល​មិន​ចូល​ចិត្ត​រួម​ភេទ ឬ រួម​ភេទ​តិច​ជាង​ម្តង​ក្នុង​មួ​យស​ប្តា​ហ៍ ​។

សរសេរ​លើ​គេហទំព័រ WebMD លោក Kathleen Doheny បាន​រៀបរាប់​ពី​ការ​សិក្សា​មួយ​ដែល​បាន​រក​ឃើញ​ថា គូ​ស្វាមីភរិយា​ដែល​រស់នៅ​ជាមួយ​គ្នា​ និង​រួម​ភេទ​ញឹកញាប់ មាន​សម្ពាធ​ឈាម​ទាប​ជាង​អ្នក​ដែល​មិន​បាន​រួម​ភេទ ​។

ការ​សិក្សា​ប្រភេទ​ផ្សេង​ៗ​គ្នា ផ្តល់​នូវ​ភស្តុ​តាង​កាន់តែ​ជាក់ច្បាស់​។ ប្រសិនបើ​អ្នក​ក្រឡេក​មើល​អ្វី​ដែល​កើតឡើង​នៅ​ក្នុង​ឈាម​របស់​មនុស្ស នៅ​ពេល​រួម​ភេទ​ ឬ​ក្រោយ​ពេល​ឈាន​ដល់​ចំណុចកំពូល អ្នក​អាច​ឃើញ​ការ​ផ្លាស់​ប្តូរ​ដែល​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​ ។ ការ​រួម​ភេទ ​និង​ការ​ឈាន​ដល់​ចំណុចកំពូល បាន​បង្កើន​កម្រិត​អរ​ម៉ូ​ន​អុក​ស៊ី​តូ​ស៊ី​ន ដែល​ជួយ​បន្ថយ​សម្ពាធ​ឈាម ​និង​បន្ថយ​កម្រិត​អរ​ម៉ូ​ន​ស្ត្រេ​ស ​។ អុក​ស៊ី​តូ​ស៊ី​ន ​និង​អរ​ម៉ូ​ន​អង់​ដូ​ហ្វី​ន ជួយ​បំបាត់​ការ​ឈឺចាប់ ​និង​លើកកម្ពស់​ការ​គេង​ថែម​ទៀត​ផង​ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង