បើសិន​ជា​អ្នក​កំពុងតែ​មាន​កត្តា​ប្រឈមមុខ​ច្រើន​នៃ​ជំងឺ​បេះដូង ដូចជា ធាត់​ជ្រុល ញាំ​អាហារ​មិន​ផ្តល់​សុខភាព ឬ​មាន​របៀប​រស់នៅ​បែប​ស៊ី​ដេកៗ យក​ល្អ​គួរតែ​ធ្វើ​ការងារ​កាត់បន្ថយ​វា​វិញ​ដូចខាងក្រោម​នេះ​៖

  • ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​ដែល​មាន​ប្រូតេអ៊ីន​សុទ្ធ បន្លែ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ​។ អ្នក​ក៏​អាច​ញ៉ាំ​អ្វី​ដែល​អ្នក​ចូលចិត្ត​ញ៉ាំ​ម្តងម្កាល​បានដែរ​។​
  • ​បើសិនជា​ធាត់ គួរតែ​សម្រក​ទម្ងន់ ព្រោះថា ការ​ស្រក​ទម្ងន់​បាន​តិចតួច​ក៏​អាច​បន្ថយ​ការប្រឈមមុខ​បានដែរ​។
  • ​រស់នៅ​ឲ្យមាន​ភាព​សកម្ម​តាម​រយៈកា​រ ដើរ រាំ អា​វ៉ង់​។ ចូលរួម​ការ​ហាត់ប្រាណ​ក្នុង​ក្លិប​ឲ្យបាន​ច្រើន​។​
  • ​ឈប់​ជក់បារី​
  • ​ស្វែងរក​វិធី​ដែល​ល្អ​ក្នុង​ការគ្រប់គ្រង​ស្ត្រេ​ស​
  • ​ថែរក្សា​សុខភាព​ធ្មេញ និ​អញ្ចាញធ្មេញ ព្រោះ​វា​ជាហេតុ​នាំឲ្យ​មាន​ជំងឺ​បេះដូង​ដែរ​
  • ​អ្នក​ក៏​មិនបាច់​ធ្វើ​ការកែប្រែ​ទាំងអស់​ក្នុង​ពេល​តែ​មួយ​ទេ​។ ចូរ​ធ្វើ​ម្តង​មួយៗ​ទៅ​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង