ការមានផ្ទៃពោះ ពិតជាអស្ចារ្យណាស់ ហើយការមានកូនភ្លោះទៀតនោះ គឺរឹតតែពិសេស ប៉ុន្តែ អ្នកម្តាយមួយចំនួន មិនចង់បានឡើយ។

ពេលដឹងថាខ្លួនឯងមានផ្ទៃពោះដំបូង ឪពុកម្តាយភាគច្រើន ពិតជាចង់ដឹងណាស់ ថាតើកូនរបស់គេជាប្រុស ឬជាច្រើន ហើយអ្វីដែលគេចង់ដឹងទៀតនោះ គឺថាគេអាចមានកូនភ្លោះទេ?

ទោះបីជាគ្មានវិធីណា ដែលអាចធ្វើឲ្យអ្នកដឹងថា អ្នកកូនភ្លោះ ក្រៅពីការមើលអេកូពោះ ប៉ុន្តែ សញ្ញាសំខាន់ៗទាំងពីរខាងក្រោមនេះ អាចបញ្ជាក់ថា អ្នកអាចមានកូនភ្លោះហើយ។

រោគសញ្ញាមានផ្ទៃពោះទ្វេឡើង
ស្រ្តីមានផ្ទៃពោះ តែងតែមានការផ្លាស់ប្តូរអារម្មណ៍ និងអ័រម៉ូន នៅក្នុងរាងកាយ ដែលអាចធ្វើស្រ្តីជាម្តាយចាញ់ ឬពិបាកក្នុងខ្លួន។ យ៉ាងណាមិញ ប្រសិនបើរោគសញ្ញា នៃការមានផ្ទៃពោះរបស់អ្នក កើនឡើងទ្វេដង ឬខ្លាំងក្លាពេក នោះប្រហែលជាអ្នកមានកូនភ្លោះហើយ។

ពោះឆាប់ធំជាងធម្មតា
អ្នកជំនាញបាននិយាយថា អ្នកប្រហែលជាមានកូនភ្លោះ ប្រសិនបើពោះរបស់អ្នក ឆាប់ធំជាងធម្មតា នោះអ្នកប្រហែលជាមានកូនភ្លោះហើយ។

អ្នកអាចទាយ និងរំពឹងនូវអ្វីដែលអ្នកចង់បាន ប៉ុន្តែ អ្វីដែលធ្វើឲ្យអ្នកកាន់តែច្បាស់នោះ គឺការមើលអេកូន ប៉ុន្តែ យ៉ាងណាមិញ ឪពុកម្តាយមួយចំនួន មិនអាច ឬចង់រង់ចាំយូរឡើយ។ យ៉ាងណាមិញ អ្នកនឹងដឹងកាន់តែច្បាស់ ថាតើអ្នកមានកូនភ្លោះឬអត់ នៅពេលអ្នកទៅមើលអេកូ ពេលមានផ្ទៃពោះបាន ៦ ទៅ ៧ អាទិត្យ៕