ចាស់ៗកាលពីសម័យមុន បានប្រាប់ក្រុមការងារយើងថា គាត់មិនធ្លាប់លឺទេ ជំងឺទឹកនោមផ្អែម ជំងឺលើសម្ពាធឈាម ប៉ុន្តែ ឥឡូវនេះ សូម្បីតែកូនក្មេង ក៏អាចកើតជំងឺទឹកនោផ្អែមដែរ តើនេះវាបណ្តាលមកពីអ្វីទៅ?
វាអាចបណ្តាលមកពីការរស់នៅសុខស្រួល ការញ៉ាំអាហារបែបបស្ចឹមប្រទេស បូករួមនឹងសារធាតុគីមីទៀតនោះ វាអាចនឹងបង្កជាជំងឺប្លែកៗ និងធ្ងន់ធ្ងរជាច្រើនសណ្ឋានខុសគ្នា។
និយាយពីជំងឺទឹកនោមផ្អែមវិញ ក្រៅពីត្រួតពិនិត្យ និងតាមដានលើខ្លួនឯង អ្នកក៏ត្រូវធ្វើវា ចំពោះកូនៗរបស់អ្នកផងដែរ ពីព្រោះ ជំងឺទឹកនោមផ្អែម មិនមែនកើតតែលើមនុស្សធំ និងស្រ្តីមានផ្ទៃពោះឡើយ សូម្បីតែកូនក្មេង ក៏អាចកើតជំងឺទឹកនោមផ្អែមប្រភេទនេះផងដែរ។
ខាងក្រោមនេះ គឺជារោគសញ្ញាសំខាន់ នៃជំងឺទឹកនោមផ្អែមប្រភេទទីមួយលើកុមារ ៖
១. ស្រេកទឹកខ្លាំង
២. នោមញឹកញាប់
៣. ឃ្លានអាហារមិនឈប់
៤. ចេះតែអស់កម្លាំង
៥. ញ៉ាំច្រើន តែស្រកទម្ងន់
៦. អារម្មណ៍មិនល្អ និងមួរម៉ៅច្រើន៕