“ក្រិនថ្លើម” គ្រាន់តែលឺ ក៏ញញើតដែរ ប៉ុន្តែ សម្រាប់អ្នលចិត្តស្រាវិញ មិនដឹងថា មានអារម្មណ៍យ៉ាងណានោះទេ ពីព្រោះ ស្រា ក៏ជាមូលហេតុមួយ ក្នុងចំណោមកត្តាជាច្រើនទៀត ដែលបង្កជាជំងឺក្រិនថ្លើម។
ជំងឺក្រិនថ្លើម ពេលខ្លះ មិនលេចចេញជារោគសញ្ញាអ្វី គួរឲ្យកត់សម្គាល់នោះទេ រហូតដល់ថ្លើមខូចខាតធ្ងន់ធ្ងរ ឬហួសពេលទៅហើយ។ យ៉ាងណាមិញ អ្នកគួរកត់សម្គាល់ នូវសញ្ញា និងរោគសញ្ញាដូចខាងក្រោមនេះ ៖
• ឧស្សាហ៍អស់កម្លាំង
• ងាយនឹងហូរឈសម
• ងាយនឹងកើតជាំស្បែក
• រមាស់ស្បែក
• ឡើងលឿងលើស្បែក និងភ្នែក
• ចាល់ជាតិទឹកក្នុងពោះ (ទាចទឹក)
• លែងឃ្លានអាហារ (ស្រក់ទម្ងន់)
• ចង្អោរ ឬក្អួតញឹកញាប់
• ហើមដៃហើមជើង
• ភណ្ឌច្រឡំ រវើររវាយ និងនិយាយមិនច្បាស់
• ឡើងក្រហមនៅបាតដៃ
• ហើមពងស្វាស (សម្រាប់បុរស)។
ប្រសិនបើអ្នក មានសង្កេតឃើញសញ្ញាមួយចំនួន ដូចរៀបរាប់ខាងលើ សូមប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់៕