អ្នកម្ដាយ​គ្រប់​រូប​មាន​អារម្មណ៍​ខ្វា​យខ្វល់​ជា​ខ្លាំងនៅ​ពេល​ដែល​កូន​ជាទីស្រលាញ់​មាន​រោគ​សញ្ញា​ក្ដៅខ្លួន​។ ប៉ុន្ដែ​ជា​អកុសល ក្នុង​មួយ​ជីវិត​មនុស្ស​យើង​មិន​អាច​គេច​ផុត​ពី​ការ​មាន ជម្ងឺ និង​ឆ្លង កាត់​ស្ថាន ភាព​ដែល​ត្រូវ​ប្រឈម មុខ​នឹង​ការ ឡើង​កំ​ដៅ​ខ្លួន​ឡើយ​។ ដំណឹង​ដែល​ល្អ​នោះ គឺ​រោគ​សញ្ញា​ក្ដៅខ្លួន​មិន មែន​សុ​ទ្ឋ​តែ ជា​គ្រោះថ្នាក់​ខ្លាំង ដល់​ជីវិត​ឡើយ ហើយ​យើង​ជា​អ្នក​ម្ដាយ​ពេល​ខ្លះ​អាច ជួយ​កូន​នៅ​ក្នុង​ពេល ដែល​ពួក​គេ​ឡើង​កម្ដៅ​ខ្លួន​។

ទោះជា​យ៉ាងណា​ក៏​ដោយ​អ្នក​ម្ដាយ​គ្រប់​រូប​ត្រូវ​តែ​ចង​ចាំ​ថា​ត្រូវ​ឆាប់ យក​កូន​ទៅ​កាន់​មន្ទីរពេទ្យ បើសិនជា​កូន​របស់ ខ្លួន​មានការ​កើន​កំ​ដៅ​ខ្លាំង និង​មាន​លេច​ចេញ​ជាមួយ រោគ​សញ្ញា​គួរ​អោ​បារម្ភ​មួយ​ចំនួន​ទៀត​។

ជាបឋម​នោះ វា​ជា​ការ​ចាំបាច់​ដែល​អ្នក​ម្ដាយ​គ្រប់​រូប ត្រូវ​ដឹង​ថា​កុមារ​មាន​សីតុណ្ហភាព​ធម្មតា​ចំនួន ៩៨ ,៦​ហ្វា​រិ​ន​ហៃ នៅ​ពេល​វាស់​កំ​ដៅ​តាម​មាត់ និង ៩៩, ៦ ហ្វា​រិ​ន​ហៃ នៅ​ពេល​វាស់​កម្ដៅ​តាមរ​ន្ឋ​គូថ​។ វេជ្ជបណ្ឌិត​ភាគច្រើន កំណត់​ថា​មាន​គ្រុនក្ដៅ​នៅ ពេល​សីតុណ្ហភាព​ស្ទង់​តាម​មាត់​លើស​ពី ៩៩,៤ ហ្វា​រិ​ន​ហៃ​និង សីតុណ្ហភាព​ស្ទង់​តាម​ចរ​ន្ឋ​គូថ​លី​ស​ពី ១,៤ ហ្វា​រិ​ន​ហៃ​។

ធ្វើ​ដូច​ម្ដេច​ដើម្បី​វាស់​កម្ដៅ​កូន​របស់​អ្នក​អោយ​បាន​ត្រឹមត្រូវ ?

ម្ដាយ​គ្រប់​រូប​ត្រូវ​តែ​ដឹង​អំពី​របៀប វាស់​កម្ដៅ ខ្លួន ពីព្រោះ​វា​មិន​ស្មុ​គ្រ​ស្មាញ​និង​ចំណាយ ថវិការ​ច្រើន​ឡើយ​។ ប៉ុន្ដែ ដោយ​ដឹង អំពី​កម្ដៅ​របស់​កូន​ទាន់​ពេល វេលា​នោះ អ្នក​ម្ដាយ​អាច​ជួយ​ជីវិត​កូន​បាន​។ មធ្យោបាយ​ស្ទង់ កម្ដៅ​កូន ដ៏​ត្រឹមត្រូវ​បំផុត​នោះ​គឺ ប្រើ​ឧ​បករ​ណ៏​វាស់​កំ​ដៅ​ឬ​ហៅ​ថា​ទែ​ម៉ូ​ម៉ែត្រ​ឌី​ជី​ថ​ល តាម​មាត់ និង​តាមរ​ន្ឋ​គូថ​។ សំរាប់ ក្មេង​ដែល មាន​អាយុ​ក្រោម ៤​ឆ្នាំ គេ​ច្រើន​ស្ទង់​កំ​ដៅ​តាមរ​ន្ឋ​គូថ​ហើយ បើ​ក្មេង​អាយុ​ច្រើន​ជាង​នេះ គេ​ចូល​ចិត្ដ​ស្ទង់ កម្ដៅ​តាម​មាត់​។ ដើម្បី​វាស់​កំ​ដៅ​អោយ​បាន​ត្រឹមត្រូវ​នោះ អ្នក​ម្ដាយ​ត្រូវៈ

កុំ​ប្រើ​ទែ​ម៉ូ​ម្រែ​ត្រ​បា​រ៉​ត ពីព្រោះ បា​រ៉​ត​គឺជា​ជាតិពុល​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព របស់​កូន​អ្នក​បាន ។ ដូច្នេះ​ប្រសិនបើ​អ្នកមាន​ទែ​ម៉ូ​ម្រែ​ត្រ បា​រ៉​ត​នៅផ្ទះ សូម​បោះ​វា​ចោល​ទៅ​រួច​ងាក មក​ប្រើ​ទែ​ម៉ូ​ម៉ែត្រ ឌី​ជី​ថ​ល​វិញ ។

កុំ​ដណ្ដប់​ឬ​រុំ​កូន​របស់​អ្នក​ខ្លាំង ពេក មុន​ពេល​វាស់​កំ​ដៅ​ខ្លួន​កូន​របស់​អ្នក
កុំ​ទុក​អោយ​កូន​នៅ​ម្នាក់ឯង​ក្នុង ពេល​វាស់​កម្ដៅ
ត្រូវ​ប្រាកដ​ថា​អ្នក​ប្រើ​ទែ​ម៉ូ​ម្រែ​ត្រ​បាន ត្រឹមត្រូវ ។ អាន​ការ​ណែនាំ​ថា តើ​អ្នក​គួរ​ស្ទង់​តាម​មាត់ ឬ​តាមរ​ន្ឋ​គូថ ។
ប្រសិនបើ​អ្នក​ស្ទង់​សីតុណ្ហភាព​កូន​របស់ អ្នកតា​មរ​ន្ឋ​គូថ​នោះ អ្នក​ត្រូវ​លាប​ចុង​ទែ​ម៉ូ​ម៉ែត្រ​ជាមួយនឹង ប្រេង វ៉ា​ស៊ី​លី​ន មុន​ពេល​អ្នក​ដាក់​ទែ​ម៉ូ​ម៉ែត្រ​នោះ​ចូល​ទៅ​ក្នុងរ​ន្ឋ​គូថ​ប្រវែង​ជា ពាក់កណ្ដាល​អ៊ី​ញ​។ អ្នក​ត្រូវ កាន់​ទែ​ម៉ូ​ម៉ែត្រ​អោយ​ជាប់​កុំអោយ​របូត នៅ​ពេល​ដែល​ទែ​ម៉ូ​ម៉ែត្រ​បង្ហាញ​លេខ ហើយ​ត្រូវ​ដក​វា​ចេញ​រួច​ត្រួត ពិនិត្យ​មើល​តួរ​លេខ កម្ដៅ​នៅ​លើ​ទែ​ម៉ូ​ម៉ែត្រ​នោះ ។

ប្រសិនបើ​អ្នក​ស្ទង់កម្ដៅ​កូន​របស់​អ្នក តាម​មាត់ អ្នក​ត្រូវ​ដាក់​ចុង​ទែ​ម៉ូ​ម៉ែត្រ​ទៅ​ក្រោម អន្ដាត​ហើយ ទុក វា​នៅ ក្នុង​នោះ​រហូត​ដល់​វា​លោត​សំលេង​។ ព​ន្ទា​ប់​មក អ្នក​ដក​វា​ចេញ​រួច​ត្រួត ពិនិត្យ​មើល​តួរ​លេខ កម្ដៅ​នៅ លើ​ទែ​ម៉ូ​ម៉ែត្រ​។
បន្ទាប់​ពី​ប្រើប្រាស់​ទែ​ម៉ូ​ម៉ែត្រ​រួច ត្រូវ​លាង​សំអាត​វា​ជាមួយ នឹង​ទឺ​ក​ត្រជាក់ លាយ​សាប៊ូ​តិច​ៗ ។
តើ​ពេល​ណា​ដែល​អ្នក​គួរតែ​បន្ថយកម្ដៅ​នៅ​ក្នុង​ខ្លួន​កូន​អ្នក?

ក្ដៅខ្លួន​គឺជា​ការ​អោយ សញ្ញា​អោយ​ដឹង​ថា​រាង​កាយ កំពុង​តែ​ប្រយុទ្ធ​ជាមួយនឹង មេរោគ​ឆ្លង ដូច្នេះ​អ្នក​អាច​មិនបាច់ ប្រើ​ថ្នាំ​បញ្ចុះ​កំ​ដៅ​ទេ ប្រសិនបើ​កូន​របស់ អ្នកមាន​កម្ដៅ​ទាប​ក្រោម ១,២​ហ្វា​រិ​ន​ហៃ​។ អ្វី​ដែល​អ្នក​គួរ​យក ចិត្ដ​ទុកដាក់​នោះ​គឺ​ធ្វើ​យ៉ាងណា​អោយ​កូន​របស់​អ្នកមាន​អារ​ម្ម​ណ៏ ល្អ ។ នៅ​ពេល​ដែល​កូន​របស់​អ្នក​រមាស់ និង ម​រួ​ម៉ៅ ឬ​ក៏​សីតុណ្ហភាព​របស់​គាត់​លើស​ពី ១,២ អ្នក​អាច​ប្រើ​ថ្នាំ​បញ្ចុះ​កំ​ដៅ​បាន​។

តើ​អ្នក​គួរ​ប្រើ​ថ្នាំ​អ្វី​ដើម្បី​បញ្ចុះ​កម្ដៅ​កូន​របស់​អ្នក ?

ថ្នាំ​ប្រភេទ​អា​សេ​តា​មី​ណូ​ហ្វែ​ន ត្រូវ​បាន​គេ​យក​មក​ប្រើ​ដើម្បី​បញ្ចុះ​កំ​ដៅ​។ ថ្នាំ​នេះ​មានឈ្មោះ​ពាណិជ្ជកម្ម ជា​ច្រើន​ដូច​ជា​ប៉ា​រា​សេ​តា​ម៉ុ​ល ទិ​ឡេ​ណុ​ល និង​គី​ណា​ល់​ដែល​ផលិត​ដោយ​កម្ពុជា​ជាដើម​។ កូន របស់​អ្នក​ត្រូវការ អា​សេ​តា​មី​ណូ​ផែន ប៉ុន្មាន​នោះ​គឺ​អាស្រ័យ​ទៅ​លើ ទម្ងន់ និង​អាយុ របស់​គាត់ ។ ចូរ​ពិនិត្យ មើល ការ​ណែនាំ​នៅ​លើ​សំបក​កញ្ចប់ ថ្មាំ​ឬ​សួរ​ទៅ​កាន់​វេជ្ជបណ្ឌិត​ពី​របៀប អោយ​ថ្នាំ​កូន​អោយ​បាន​ត្រឹម ត្រូវ ។

របៀប​អោយ​ថ្នាំ

មិន​ត្រូវ​អោយ​ថ្នាំ​លើស​ពី ៥​ដង​ក្នុង​១​ថ្ងៃ​ទេ
មិន​ត្រូវ​អោយ​ថ្នាំ​ទៅ​កូន ដែល​មាន​អាយុ​តិច​ជាង ៣​ខែ ប្រសិនបើ​គ្មាន​វេជ្ជបញ្ជារ​ពី​គ្រូពេទ្យ ។
អាន​ការ​ណែនាំ​ដោយ​ប្រុង​ប្រយ័ត្ន ដើម្បី​អោយ​ប្រាកដ​ថា​អ្នក នឹង​ផ្ដល់​ថ្នាំ​អោយ​កូន​របស់​អ្នក​បាន​ត្រឹមត្រូវ ។
សំរាប់​ថ្នាំ​ទឹក សូម​ប្រើ​សម្ភារៈ​សំរាប់​វាស់​ចែក​ថ្នាំ​អោយ បាន​ត្រឺ​ម​ត្រូវ​ទៅ​តាម​ចំនួន​ដែល​គេ​កំណត់​។
ចៀសវាង​ការ​ប្រើ​ថ្នាំ អាស្ពីរីន (aspirin) ដើម្បី​បញ្ចុះ​កម្ដៅ​កូន​របស់​អ្នក

វេជ្ជបណ្ឌិត​បានអោយ​យោបល់ ថា អាណាព្យាបាល ទាំងអស់​ត្រូវ​ចៀសវាង​ប្រើ​ថ្នាំ​អាស្ពីរីន ដើម្បី​បញ្ចុះ កំ​ដៅ កូន​ដែល​មាន​អាយុ​ក្រោម ១៨​ឆ្នាំ ។ ការ​ប្រើ​ថ្នាំ​អាស្ពីរីន​អាច​បណ្ដាល​អោយ​កុមារ​មាន ប្រជុំ​រោគ​សញ្ញា Reye ដែល​អាច​ឈាន​ទៅ​រក​ការ​ស្លាប់​បាន ។

មធ្យោបាយ​បញ្ចុះ​កំ​ដៅ​ដោយ​មិនបាច់​ប្រើ​ថ្នាំ

អ្នក​ក៏​អាច​ប្រើ​វិធី​មួយ​ចំនួន​ផង ដែរ​ដើម្បី​បញ្ចុះ កំ​ដៅ​កូន​ដោយ​មិន បាច់​ប្រើ​ថ្នាំ​។ ខាងក្រោម​នេះ​ជា​វិធី​ងាយ​ៗ ដែល​អ្នក​ម្ដាយ​គួរតែ​យក មក​អនុវត្ដន៍​ដើម្បី​បញ្ចុះ​កំ​ដៅ​កូន​។

អោយ​កូន​អ្នក​ផឹកទឹក​អោយ​បាន ច្រើន​ដើម្បី​ការពារ​ការ​ខ្វះ​ជាតិ ទឹក​ក្នុង​រាង​កាយ និង​ធ្វើ​អោយ​រាង កាយ​ត្រជាក់​ដោយ​ខ្លួនឯង ។
ត្រូវ​អោយ​កូន​អ្នក​គេង អោយ​បាន​ច្រើន
ត្រូវ​រក្សា​កម្ដៅ​នៅ​ក្នុង​ខ្លួន​ប្រមាណ​ជា​៧​ហ្វា​រិ​ន​ហៃ​ទៅ​៧៤​ហ្វា​រិ​ន​ហៃ
អោយ​កូន​ស្លៀក​សំលៀក​បំពាក់​ស្ដើង​ៗ​នៅ ពេល​គេង យប់​។ ដូច្នេះ​កំ​ដៅ​ក្នុង​ខ្លួន​អាច កាត់​បន្ថយ​បាន​។
ប្រសិនបើ​កូន​របស់​អ្នក​រងារ​ខ្លាំង ដណ្ដប់ភួយ​អោយ គេ​ថែម​ទៀត តែ​ត្រូវ​យក​ភួយ​ចេញ ភ្លាម​បន្ទាប់​ពី ឈប់រ​ងារ ។
តើ​ការ​ងូតទឹក​អាច​ជួយ​កាត់​បន្ថយកម្ដៅ​បាន​ទេ ?

ការ​ប្រើ​ថ្នាំ​អា​សេ​តា​មី​ណូ​ហ្វែ​ន និង​ការ​ងូត​ទឺ​ក​ក្ដៅ​ឧ​ណ្ឌ​ៗ​អាច​ជួយ​កាត់​បន្ថយ កម្ដៅ​បាន ។ ចូរ​អ្នក​អោយ ថ្នាំ​អា​សេ​តា​មី​ណូ​ហ្វែ​ន មុន​ងូត​ទឺ​ក​អោយ កូន​របស់​អ្នក ។ ប្រសិនបើ​ងូតទឹក​ដោយ​មិន​ប្រើ​ថ្នាំ កូន​អ្នក​អាច នឹង​ចាប់ផ្ដើម រងារ ញាក់​ដែល​ធ្វើ​អោយ​រាង​កាយ​របស់​គាត់​កើន​កម្ដៅ​ម្ដងទៀត ។ វា​នឹង​ធ្វើ​អោយ​ជំងឺ​កូន​អ្នក​កាន់ តែ​ធ្ងន់ធ្ងរ​ថែម ទៀត ។ កុំ​ប្រើ​អាល់កុល ឬ​ទឹក ត្រជាក់​សំរាប់​មុជទឹក​អោយ​សោះ ។

តើ​ពេល​ណា​ទើប​អ្នក​គួរតែ​ទៅ​រក​វេជ្ជបណ្ឌិត?

ប្រសិនបើ​កូន​អ្នកមាន​សញ្ញា​គួរ​អោយ បារម្ភ​ដូច​នៅ​ក្នុង​តារាង​ខាងក្រោម​នេះ សូម​ទៅ​រក​គ្រួ​ពេទ្យ​ដើម្បី​ព្យាបាល​។

អាយុ​ក្រោម​៣​ខែ ៖ ទៅ​ជួប​វេជ្ជបណ្ឌិត​អ្នក​ភ្លាម ប្រសិនបើ​កំ​ដៅ​កូន​តូច​អ្នក​ឡើង​ដល់​១,៤​ហ្វា​រិ​ន​ហៃ​ដោយ ស្ទង់​តាមរ​ន្ឋ​គូថ ទោះបីជា​គាត់​មើលទៅ​ហាក់ដូចជា​មិន​ឈឺ​ក៏​ដោយ ។ កូន​ងែ​ត​ដែល​ក្មេង វ័យ​ដូចនេះ​ឆាប់​ឈឺ ធ្ងន់​លឿន​ណាស់​។

អាយុ ៣​ខែ ទៅ ៦​ខែ ៖ ទៅ​ជួប​វេជ្ជបណ្ឌិត​អ្នក​ភ្លាម​ប្រសិនបើ​កំ​ដៅ កូន​តូច​អ្នក​ឡើង​ដល់ ១១​ហ្វា​រិ​ន​ហៃ ឬ​ខ្ពស់ ជាង​នេះ (​ទោះបីជា​កូន​អ្នក​មើលទៅ ហាក់ដូចជា​មិន​ឈឺ​ក៏​ដោយ​) ។

អាយុ ៦​ខែ និង​លើស​ពី​នេះ ៖ ប្រសិនបើ​កូន​អ្នកមាន កម្ដៅ​១២​ហ្វា​រិ​ន​ហៃ មើល​សកម្មភាព​របស់​គាត់ ។ ទៅ ជួប វេជ្ជបណ្ឌិត​ប្រសិនបើ​ក ម្ដៅ​កើនឡើង​ខ្ពស់​លើស​ពី ៣​ថ្ងៃ ។ សំរាប់​កូន​ក្មេង​ដែល មាន​អាយុ​ចាប់ពី ៣​ខែ ដល់ ២ ឆ្នាំ ប្រសិនបើ​សីតុណ្ហភាព​ឡើង​ដល់​១៣​ហ្វា​រិ​ន​ហៃ ទៅ​ជួប​គ្រូពេទ្យ​របស់ អ្នក​ទោះ បី​ជា​កូន​អ្នក​មើល ទៅ​ហាក់ ដូច​ជា មាន​សុខភាព​ល្អ​ក៏​ដោយ​។

ចូរ​អ្នក​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ ប្រ​សិន បើ​កូន​របស់​អ្នកមាន​សញ្ញា​គួរ​អោយ បារម្ភ​មួយ​ចំនួន​ដូច​ខាងក្រោម​នេះ ៖

ក្អួតចង្អោរ ឬ​រាគ​រូស​ញឹកញាប់
ស្ងួត​មាត់
ឈឺ​ត្រចៀក ឬ​ទាញ​ត្រចៀក
កម្ដៅ​ឡើង​ចុះ​លើស​ពី ២ ឬ ៣​ថ្ងៃ
យំ​សម្លេង​ខ្ពស់
មួរ​ម៉ៅ
មិន​ឃ្លាន​អាហារ
ស្លេកស្លាំង
ឈឺ​ភ្លាម​ៗ
ឈឺក្បាល​ខ្លាំង
ស្បែក​ឡើង​រោល​កន្ទួល
ឈឺ​ឬ ហើម​សន្លាក់
ឈឺ​ក
មិន​ទន់ភ្លន់
ឈឺពោះ
បង្ហើយ​ឡើង​ប៉ោង
ខ្សោយ
ដកដង្ហើម​ឮ​សូរ​សម្លេង ឬ​មាន​បញ្ហា​ផ្លូវដង្ហើម
ថ្ងូរ​រហ៊ឹះ ។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង