រោគសញ្ញា
រោគសញ្ញានៃជំងឺដុំសាច់ខួរក្បាល អាចខុសគ្នាខ្លាំង ហើយអាស្រ័យទៅលើទំហំ ទីតាំង និងការលូតលាស់របស់វា។

ក៏ប៉ុន្តែ សញ្ញា និងរោគសញ្ញាជាទូទៅ ដែលបង្កឡើងដោយជំងឺដុំសាច់ក្នុងខួរក្បាល មានដូចខាងក្រោមនេះ ៖

• ឈឺក្បាល ដោយមិនដឹងមូលហេតុ
• ឧស្សាហ៍ឈឺក្បាល ហើយឈឺខ្លាំងទៀតផង
• ចង្អោរ ឬរកក្អួត ដោយគ្មានមូលហេតុច្បាស់លាស់
• ស្រវាំងភ្នែក ភ្នែកមើលឃើញពីរៗ
• បាត់បង់អារម្មណ៍ ឬលែងដឹងដៃដឹងជើង
• មិនអាចរក្សាលំនឹងបាន
• ពិបាកក្នុងការនិយាយ
• ភណ្ឌច្រឡំរឿងគ្រប់យ៉ាង
• ផ្លាស់ប្តូរអាកប្បកិរិយា ឬឬកពារ
• វិលមុខ
• រកសន្លប់
• លែងស្តាប់បាន។

ពេលណា គួរទៅជួបគ្រូពេទ្យ
ឧស្សាហ៍ឈឺក្បាល ដោយមិនដឹងមូលហេតុ ជាសញ្ញាព្រមាន ដែលអ្នកត្រូវតែ ទៅពិគ្រោះជាមួយគ្រូពេទ្យ ឲ្យបានលឿនបំផុត៕