១. ស៊ុត សម្បូរវីតាមីន សារធាតុរ៉ែ និងសារធាតុចិញ្ចឹម។ ស៊ុត មានផ្ទុកជាតិផូស្វ័រ វីតាមីន B12 រីបូហ្វាវីន កូលីន និងអាស៊ីតអាមីណូ។ ស៊ុត ជួយបង្កើនកម្លាំង និងម៉ាសសាច់ដុំ។

២. ស៊ុត មានកាឡូរីទាប គឺប្រហែលជា ៧៨ កាឡូរី អឺចឹង អ្នកអាចញ៉ាំវាពីរគ្រាប់ សម្រាប់អាហារថ្ងៃត្រង់។ អ្នកញ៉ាំស៊ុតពេលថ្ងៃត្រង់ ច្រើនតែឆ្អែតបានយូរ ហើយមិនសូវឃ្លានអាហារទៀតឡើយ ដូច្នេះ វាពិតជាល្អ សម្រាប់អ្នកចង់សម្រកទម្ងន់។

៣. ស៊ុត ជួយបង្កើនការរំលាយអាហារ និងជំនួយថាមពល ជាពិសេស សម្រាប់អ្នកធ្វើការដោយកម្លាំងកាយ។

៤. ស៊ុត មានអង់ទីអុកស៊ីដង់ ដូចជា Lutein និង Zeaxanthin ដែលល្អបំផុត សម្រាប់សុខភាពភ្នែក។

៥. ស៊ុត ត្រូវបានគេចាត់ទុកថា ជាសារធាតុចិញ្ចឹម ដែលរាងកាយយើងត្រូវការ។

៦. ស៊ុត ងាយចម្អិនណាស់ ដូចជា ស្ងោរ ឆា ចៀន ក្រឡុក ឬលាយនឹងទឹកផ្លែឈើជាដើម៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង