១. ឪពុកម្តាយមួយចំនួន តែងតែអង្រួន បោះ ឬធ្វើខ្លាំងៗ ដើម្បីឲ្យកូនសើច ឬបាត់យំ ប៉ុន្តែ វាសុទ្ធតែជាទង្វើខុសឆ្គង ពីព្រោះ ការធ្វើខ្លាំងៗបែបនេះ អាចនាំឲ្យទារកគ្រោះថ្នាក់ ដោយសារការប៉ះទង្គិចណាមួយ ដូចជា ការក្រឡុកខួរ ឬវិលមុខជាដើម។
២. ការឈប់ឲ្យទារកបៅ ឆាប់រហ័សពេក អាចធ្វើឲ្យកូនរបស់អ្នក មានជំងឺខ្វះអាហារូបត្ថម្ភ បញ្ហាក្រពះពោះវៀន។
៣. ពេលខ្លះ ឪពុកម្តាយមួយចំនួន តែងគេងលក់មុនកូន ហើយភ្លេចថា ទារកកំពុងបៅ ដែលជាហេតុធ្វើឲ្យទារកឈ្លក់ ថប់ដង្ហើម ហើយអាចស្លាប់បាន។
៤. គ្រូពេទ្យជំនាញនិយាយថា អ្នកមិនគួរឲ្យទារក បៅទឹកច្រើនពេកនោះទេ ពីព្រោះ វាអាចធ្វើឲ្យទារកឆ្អែត ហើយមិនចង់បៅ ដែលអាចបណ្តាលឲ្យមាន អតុល្យភាពអេឡិចត្រូលីត្រ ក្នុងរាងកាយទារក។
៥. កុំដាក់ទារកផ្កាប់ពោះ លើជើង ឬជង្គង់របស់អ្នក ពីព្រោះ ការដាក់បែបនេះ អាចធ្វើឲ្យកូនរបស់អ្នកតឹងពោះ ស្ទះខ្យល់ដកដង្ហើម ហើយឈានទៅរក គ្រោះថ្នាក់ផ្សេងៗទៀត។ យ៉ាងណាមិញ ពេលគេងក៏ដូចគ្នា អ្នកត្រូវឲ្យគេគេងផ្ងារ ទើបជាការល្អ។
៦. ឪពុកម្តាយមួយចំនួន មិនព្រមឆាប់លួងកូន ឲ្យបាត់យំនោះទេ គឺចង់ឲ្យគេយំយូរបន្តិច ប៉ុន្តែ តើអ្នកដឹងទេថា ការធ្វើបែបនេះ អាចបណ្តាលឲ្យកូនរបស់អ្នក ជួបបញ្ហាជាច្រើន ដូចជា ការប៉ះទង្គិចផ្លូវចិត្ត និងស្តាប់មិនសូវលឺជាដើម (ថ្លង់)៕