ខ្ញុំយល់ស្របថា នារីមួយចំនួននឹងមិនមានស្នេហាឆាប់រហ័សនោះទេ ប្រហែលជាពួកគេខ្លាចទទួលរងការឈឺចាប់ ឬមានការអប់រំតឹងតែងពីឪពុកម្តាយ។

អត្ថបទយើងក្នុងថ្ងៃនេះ មិនមែនបំផុសឲ្យបងប្អូនឆាប់បង្កើតសេចក្តីស្នេហា ឬត្រូវតែទទួលយកការស្រឡាញ់ពីនរណាម្នាក់ឡើយ។ យ៉ាងណាមិញ ប្រសិនបើអ្នកចង់មានមិត្តស្រី ប៉ុន្តែ រកមិនឃើញត្រឹមត្រូវ នោះការណែនាំតិចតួចខាងក្រោមនេះ គឺសម្រាប់អ្នកហើយ។

1. កុំខ្លាចក្នុងការសន្ទនាគ្នា ឬនិយាយទាក់ទងនាង
2. កុំខ្លាចក្នុងការសុំនាងចេញទៅក្រៅញ៉ាំអាហារ
3. កុំរំពឹងថា នាងជាមនុស្សល្អបំផុតសម្រាប់អ្នក
4. កំណត់ព្រំដែនរបស់អ្នក កុំនៅជិត ឬប៉ះពាល់នាងឲ្យសោះ
5. ត្រូវមានភាពស្មោះត្រង់ និងចិត្តល្អ
6. បង្ហាញការគោរព និងឲ្យតម្លៃដល់នាង
7. ចំណាយថវិការខ្លះ ដើម្បីទិញកាដូ ឬនាំនាងដើរលេង
8. ថែរក្សារាងកាយរបស់អ្នកឲ្យស្រស់ស្អាត និងមានភាពទាក់ទាញ
9. គុណសម្បត្តិរបស់អ្នក គឺជារឿងសំខាន់បំផុត ដូច្នេះ ចូរប្រាកដថា អ្នកមានអ្វីដែលមនុស្សស្រីគ្រប់គ្នាប្រាថ្នាចង់បាន (ចំណេះដឹង សុជីវធម៌ និងលុយកាក់ជាដើម)
10. ស្មោះ កុំទាក់ទងនារីផ្សេងឲ្យសោះ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង