ចលនាយឺតៗ របស់ថៃជិ ដែលជាលំហាត់ប្រាណ តាំងពីបុរាណរបស់ចិន អាចជួយពង្រឹងដល់ តួនាទីរាងកាយ សម្រាប់មនុស្សជំទង់ ដែលកំពុងមានជំងឺប្រចាំកាយ ជាពិសេស សម្រាប់អ្នកដែលមានជំងឺមហារីកដោះ ខ្សោយបេះដូង រលាកសន្លាក់ឆ្អឹង ជំងឺស្ទះសួត។
“ពេលអ្នកចាស់ ហើយមានអាការៈជំងឺ ដូចរៀបរាប់ខាងលើនេះ ថៃជិ អាចជួយឲ្យសុខភាពរបស់អ្នក បានប្រសើរឡើង” នេះបើយោងតាងសំដីរបស់ សាស្ត្រាចារ្យ Darlene Reid មកពីសាកលវិទ្យាល័យ Toronto ប្រទេសកាណាដា។
គាត់បានបន្ថែមថា ថៃជិ មានចលនាថ្មមៗ យឺតៗ ដែលអាចជួយពង្រឹងដល់កម្លាំង តុល្យភាព ជំហរ និងការបត់បែនបានយ៉ាងល្អ។ បន្ថែមពីលើនេះ ថៃជិ ក៏អាចជួយដោះស្រាយបញ្ហាផ្លូវចិត្តបានផងដែរ។
សាស្ត្រាចារ្យ Reid បានបន្តទៀតថា គុណសម្បត្តិរបស់ថៃជិ គឺអ្នកអាចធ្វើវាគ្រប់ទីកន្លែង ដោយមិនចាំមានឧបរណ៍អ្វីឡើយ ហើយអ្នកអាចធ្វើវាជាក្រុម ឬម្នាក់ឯងបានដោយងាយ។ លោកសាស្ត្រាចារ្យ បានបញ្ជាក់ទៀតថា ជាធម្មតា កម្មវិធីនៃការហាត់ថៃជិ មានរយៈពេល ១២ អាទិត្យ ហើយម្តងៗ មានរយៈពេលមួយម៉ោង។ ជាធម្មតា គេហាត់ថៃជិ ២ ទៅ ៣ ដងក្នុងមួយអាទិត្យ៕