ការស្រាវជ្រាវថ្មីបានបញ្ជាក់ថា ការទទួលទានបន្លែ-ផ្លែឈើច្រើន អាចនឹងជួយសង្គ្រោះមនុស្សពីការប្រឈមមុខនឹងការស្លាប់ដោយសារជំងឺបេះដូង ។
អ្នកស្រាវជ្រាវបានវិភាគទៅលើទិន្នន័យដែលបានមកពីមនុស្សមានអាយុចាប់ពី ៤០ ទៅ ៨៥ ឆ្នាំចំនួន ៣០០.០០០ នាក់មកពីប្រទេស ៨ នៅអឺរ៉ុបជិត ៨ ឆ្នាំកន្លះមកហើយ ។

ការអង្កេតបានអោយដឹងថា មានមនុស្សចំនួន ១.៦៣៦ នាក់បានស្លាប់ដោយសារជំងឺស្ទះ សរសៃឈាមបេះដូង ដែលជាជំងឺបណ្តាលអោយស្លាប់នាំមុខគេនៅក្នុងទ្វីបអឺរ៉ុប ។ ជំងឺនេះធ្វើអោយកាត់បន្ថយការហូរឈាមទៅចិញ្ចឹមបេះដូង ដែលជាហេតុធ្វើអោយចុកទ្រូង, ឈឺទ្រូងនិង គាំងបេះដូង ។




យោងទៅលើការសិក្សាស្រាវជ្រាវ មនុស្សដែលបានទទួលទានបន្លែ និងផ្លែឈើយ៉ាងហោចណាស់ ៨ ចំណែកក្នុងមួយថ្ងៃ គឺអាចមានអត្រាស្លាប់ដោយជំងឺស្ទះសរសៃឈាម បេះដូងចំនួន ២២ ភាគរយទាបជាងអ្នកដែលបានទទួលទានបន្លែ និងផ្លែឈើតិចជាង៣ ចំណែកក្នុងមួយថ្ងៃ ។ មួយចំណែកនេះត្រូវបានគេសន្មត់ថាស្មើនឹង ៨០ ក្រាម ដែលប៉ុននឹង ផ្លែចេកតូចមួយផ្លែ, ផ្លែប៉ោមល្មមមួយ ឬក៏ការ៉ុតតូចមួយមើម ។
បន្ថែមពីនេះ ការញ៉ាំតែ ២ ចំណែកនៃបន្លែ និងផ្លែឈើប៉ុណ្ណោះអាចនាំអោយកត្តាប្រឈមមុខនឹងការស្លាប់ដោយជំងឺស្ទះសរសៃឈាមបេះដូងត្រូវបានកាត់បន្ថយ ៤ ភាគរយ ។




លោក Francesca Crowe មកពីសាកលវិទ្យាល័យ Oxford បាននិយាយនៅក្នុងសារព័ត៌ មានចេញថ្មីៗនេះថា «មួយវិញទៀត, ការប្រឈមមុខទៅនឹងការស្លាប់សំរាប់អ្នកដែល ទទួលទានបន្លែនិងផ្លែឈើ ៥ ចំណែកក្នុងមួយថ្ងៃ នឹងទាបជាង ៤ ភាគរយនៃអ្នកដែលបាន ទទួលទានបន្លែនិងផ្លែឈើ ៤ ចំណែកក្នុងមួយថ្ងៃហើយវាក៏ដូចគ្នានេះដែរចំពោះ ការបរិភោករហូតដល់ ៨ ចំណែក ឬ ច្រើនជាងនេះ» ។
«ខ្លឹមសារចម្បងនៃការសិក្សានេះគឺ . . . អ្នកដែលចូលចិត្តទទួលទានបន្លែ-ផ្លែឈើ គឺមិនសូវ មានការប្រឈមមុខទៅនឹងការស្លាប់ដោយសារជំងឺស្ទះសរសៃរឈាមបេះដូងឡើយ ។ ទោះបីជាយ៉ាងណាក៏ដោយ, យើងត្រូវតែប្រុងប្រយ័ត្នពីការបកស្រាយនៃលទ្ធផលនេះ ពីព្រោះតែយើងមិនមានភាពច្បាស់លាស់ថាតើ ការបញ្ចូលគ្នារវាងបន្លែ និង ផ្លែឈើ សំរាប់អ្នកបរិភោគ ហើយនឹងការប្រឈមមុខទៅនឹងជំងឺស្ទះសរសៃរឈាមបេះដូងអាច បណ្តាលមកពីសមាសភាពនៃចំណីអាហារផ្សេងៗទៀត ឬ ក៏របៀបរបបរស់នៅទេ» ។
«ប្រសិនបើយើងអាចយល់ច្បាស់, យន្តការជីវសាស្ត្រដែលអាចជាដើមហេតុនៃការបញ្ចូល គ្នារវាងបន្លែ និង ផ្លែឈើ រួមទាំង ជំងឺស្ទះសរសៃរឈាមបេះ, ទាំងនោះគឺអាចកំណត់បាន ថាតើបន្លែ និង ផ្លែឈើមានការទាក់ទងគ្នាទៅនឹងជំងឺស្ទះសរសៃរឈាមបេះដូងឬក៏អត់ ៕»