ជំងឺមហារីក​ក​ស្បូន​ គឺជា​ជំងឺមហារីក​កាច​មួយ​ដែល​ជួប​ប្រទះ​ទៅ​លើ​ស្ត្រីភេទ ហើយ​វា​ក៏​ជា​ជំងឺមហារីក​នៃ​មូលហេតុ​ជំងឺ​ដែល​បាន​រក​ឃើញ​តែ​មួយ​គត់​ផង​ដែរ​ ។ ជំងឺ​នេះ​កើត​មានបានបណ្តាល​មក​ពី​ការ​ឆ្លង​វីរុស (HPV)​។ វីរុស (HPV)​នោះ​អាច​ទាក់ទង​បញ្ជូន​ឆ្លងកាត់​នឹង​ស្បែក​តែ​ម្តង ហើយ​ថេរវេលា​បង្ក​រោគ​មាន​រយៈពេល​ជាង​10​ឆ្នាំ ។

តែ​ទោះជា​យ៉ាងណា​ក្តី ជំងឺមហារីក​ក​ស្បូន​នេះ អាច​មាន​វិធានការ​ការពា​បាន ដោយ​គ្រាន់តែ​ព្យាយាម​ធ្វើការ​ស្វែង​យល់​ពី​រោគ​សញ្ញា​របស់​វា ហើយ​កំនត់​ពេលវេលា​ធ្វើការ​ស្កេ​ន​(Screening)​រក ជំងឺមហារីក​ក​ស្បូន​នេះ បើ​ជួប​ប្រទះ​កើត​មាន​វា​ភ្លាម នោះ​អ្នក​ត្រូវ​តែ​រួសរាន់​ព្យាបាល​អោយ​បាន​ភ្លាម​ៗ​។

រោគ​សញ្ញា​បង្ហាញ​ពី​ជំងឺមហារីក​ក​ស្បូន

  1. ទាក់ទង​នឹង​ក​ស្បូន​ដាច់​រលាត់ ៖ ជា​ទូទៅ អ្នកជំងឺ​ភាគច្រើន តែង​មា​នក​ស្បូន​ដាច់​រលាត់ ។​កាល​បើក​ស្បូន​មានការ​ដាច់​រលាត់​កំរិត​ខ្លាំង នេះ​ក៏​ជា​មូលហេតុ​ដ៏​សំខាន់​ក្នុង​ការ​កើត​មាននូវ​រោគ​មហារីក​នេះ​ផង​ដែរ​។
  2. ភាព​រំភើប​មានការ​ចេញ​ឈាម ៖ ភាព​រំភើប​មានការ​ចេញ​ឈាម​គឺជា​រោគ​សញ្ញា​មហារីក​ក​ស្បូន​ដែល​លេចឡើង​ជាងគេ​បំផុត ប្រហែលជា​70%-80% នៃ​អ្នកជំងឺ​មហារីក​ក​ស្បូន ទ្វារមាស​របស់​គាត់​មាន​ចេញ​ឈាម​។ ភាគច្រើន​តែងតែ​បង្ហាញ​ថា ក្រោយ​ពេល​រួម​ភេទ​រួច ឬ​ក៏​ធ្វើការ​ពិនិត្យ​រោគ​ស្ត្រី​រួច ឬ​ក៏​បត់ជើងធំ​មានការ​ប្រើ​កម្លាំង​ខ្លាំង បណ្តាល​ឲ្យ​ទ្វារមាស​មានការ​ធ្លាក់ស និង មាន​លាយ​ឈាម​ផង​ដែរ​។
  3. ទ្វារមាស​ហូរ​ឈាម​មិន​ត្រូវ​តាម​លក្ខខណ្ឌ ៖ រដូវ​របស់​ស្ត្រី​វ័យ​ចំនាស់​មាន​រយៈពេល​ច្រើន​ឆ្នាំ ភ្លាម​ៗ​នោះ​ក៏​មានការ​ចុក​រមួល​ក្នុង​ពោះ​ដោយ​គ្មាន​មូលហេតុ​អ្វី​សោះ​។ កំរិត​នៃ​ការ​ហូរ​ឈាម​មិនសូវ​ជា​ច្រើន​ទេ ប៉ុន្តែ​មានការ​ឈឺ​ក្នុង​ពោះ ឈឺចង្កេះ និង​រោគ​សញ្ញា​ផ្សេង​ៗ​ទៀត ហើយ​អាច​ងាយ​នឹង​ធ្វេសប្រហែស​។ ទ្វារមាស​ហូរ​ឈាម​មិន​ត្រូវ​តាម​លក្ខខណ្ឌ​នេះ ភាគច្រើន​ជា​សញ្ញា​ដំណាក់កាល​ដំបូង​នៃ​ជំងឺមហារីក​ក​ស្បូន អ្នកជំងឺ​វ័យ​ចំណាស់​មួយ​ចំនួន​គឺ​បណ្តាល​មក​ពី​រោគ​សញ្ញា​ទាំង​អស់នេះ​ក៏​មក​ធ្វើការ​វិនិច្ឆ័យ​រោគ ហើយ​ក៏​ទទួល​បានការ​វិនិច្ឆ័យ​រោគ និង​រួសរាន់​ព្យាបាល​ជំងឺមហារីក​ក​ស្បូន​ដំណាក់កាល​ដំបូង​នេះ​តែ​ម្តង​។
  4. ឈឺ​ចុកចាប់ ៖ តែងតែ​កើតឡើង​នូវ​ការ​ឈឺចាប់​នៅ​ត្រង់​ផ្នែក​ខាងក្រោម​ពោះ ឬ ឈឺចង្កេះ ជួនកាល​ការ​ឈឺចាប់​នោះ​អាច​កើត​មាននៅ​ត្រង់​ពោះ​ផ្នែក​ខាងលើ ភ្លៅ និង​គន្លាក់​ឆ្អឹងសន្លាក់ នៅ​ពេល​មក​រដូវ បត់ជើងធំ ឬ​ក៏​នៅ​ពេល​រួម​ភេទ​នោះ គឺ​មានការ​ឈឺ​ចុកចាប់​ទ្វេ​ដង ជា​ពិសេស​នៅ​ពេល​ដែល​ការ​ហើម​រលាក​បាន​ថយ​ចុះ​នៅ​ក្នុង​ការ​ពង្រីក​សរសៃ​ភ្ជាប់​គន្លាក់​ឆ្អឹង​របស់​ស្បូន ឬ​ក៏​នៅ​ក្នុង​ការ​រាលដាល​ទៅ​លើ​សរសៃ​ភ្ជាប់​គន្លាក់​ឆ្អឹង​ទូទៅ​ត្រង់​ផ្នែក​ខាងក្រោម នឹង​ក្លាយទៅជា​ជំងឺ​ស្បូន​រ៉ាំរ៉ៃ​នៅ​ជិត​ដំណើរ​ហើម​រលាក​របស់​ជាលិកា​ដែល​ត្រូវ​បាន​ត​ភ្ជាប់​គ្នា​នោះ នៅ​ពេល​ដែល​សរសៃពួរ​(Cardinal Ligament)​បាន​រីក​ធំ ការ​ឈឺចាប់​កាន់តែ​ខ្លាំង​។ រាល់​ការ​ប៉ះពាល់​ក​ស្បូន ធ្វើ​ឲ្យ​មានការ​ឈឺចាប់​ភ្លាម​ៗ​នៅ​ទីតាំង​ឆ្អឹងត្រគាក​ដែល​មានឈ្មោះ​ថា​(Iliac fossa) និង​កញ្ចូញ​គូទ ហើយ​មាន​អ្នកជំងឺ​មហារីក​ក​ស្បូន​មួយ​ចំនួន​លេច​ចេញ​នូវ​អាកា​រៈ​ក្អួតចង្អោរ​ផង​ដែរ​។​ល​។
  5. ទ្វារមាស​ធ្លាក់ស​ជា​ច្រើន ៖ ជា​ទូទៅ មាន​អ្នកជំងឺ​មហារីក​ក​ស្បូន​ប្រហែលជា​75%-85% មាន​បរិមាណ​ធ្លាក់ស​ដែល​មាន​កំរិត​ខុស​ៗ​គ្នា​។ ភាគច្រើន​បង្ហាញ​ឲ្យ​ឃើញ​ថា​រន្ធ​យោនី​មាន​ហៀរ​ទឹករងៃ​ជា​ច្រើន ក្រោយមក​ក៏​មាន​ធុំក្លិន​ស្អុយ និង​មានការ​ប្រែប្រួល​ពណ៌​ផង​ដែរ​។ ដោយសារ​តែ​ការ​កំរើក​ឡើង​នៃ​មហារីក​ចំពោះ​អ្នកជម្ងឺ​មហារីក​ក​ស្បូន ធ្វើ​ឲ្យ​មុខងារ​ធ្លាក់ស​នៃ​ក្រពេញ​ស្បូន​មាន​សភាព​ហួសហេតុ បណ្តាល​ឲ្យ​ការ​ធ្លាក់​សមាន​លក្ខណៈ​ដូច​ជ័រកាវ​អ​ញ្ចឹ​ង​។ ការ​ធ្លាក់​សមាន​សភាព​ខុស​ប្រក្រតី​នេះ​មាន​បង្ហាញ​ឲ្យ​ឃើញ​បរិមាណ​មាន​កំរិត​ច្រើន និង​មានការ​ប្រែប្រួល​ខុស​ពី​ធម្មតា​ផង​ដែរ ទាំងនេះ​ហើយ​គឺជា​រោគ​សញ្ញា​ដំណាក់កាល​ដំបូង​នៃ​ជំងឺមហារីក​ក​ស្បូន​។

អ្នកឯកទេស​ផ្នែក​មហារីក​ក​ស្បូន​នៃ​មន្ទីរពេទ្យ​ក្វា​ង​ចូ​វ​ទំនើប​ផ្នែក​មហារីក​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ៖ ប្រសិនបើ​ជួប​ប្រទះ​រោគ​សញ្ញា​ជម្ងឺមហារីក​ក​ស្បូន​ដូច​ខាងលើ​នេះ គួរតែ​ប្រញាប់ប្រញាល់​មក​កាន់​មន្ទីរពេទ្យ​ដើម្បី​ធ្វើការ​ពិនិត្យ និង ព្យាបាល​អោយទាន់​ពេលវេលា​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង