អំឡុងពេលមករដូវ ស្រ្តីមួយចំនួន បានពើបប្រទះ នឹងបញ្ហាឈឺចុកចាប់ក្នុងពោះ ហើយរាលដាល ដល់ក្បាលទៀតផង។ ការធ្លាក់ចុះអ័រម៉ូនអឺសស្រ្តូសែន ក្រៅពីឈឺក្នុងពោះ ស្រ្តីខ្លះ បាននិយាយថា នាងឈឺក្បាលខ្លាំង អំឡុងពេលមានរដូវ។
មិនថាការឈឺចាប់ក្នុងពោះ ឬក្បាលនោះទេ ការព្យាបាលដោយខ្លួនឯងខាងក្រោមនេះ អាចជួយអ្នកបាន។
• ស្អំទឹកកក ៖ ចូរយកទឹកកកមួយដុំ រុំនឹងក្រណាត់ស្អាត រួចយកទៅដាក់ស្អំ នៅលើក្បាល ឬពោះរបស់អ្នក ដើម្បីបំបាត់ការឈឺចាប់។
• លំហាត់ប្រាណបន្ធូរអារម្មណ៍ ៖ ចូរព្យាយាមហាត់ប្រាណខ្លះៗ ដើម្បីបំបាត់ភាពតានតឹង និងស្រ្តេស។
• ចាក់ម្ជុលវិទ្យាសាស្រ្ត ៖ សម្រាប់ពលរដ្ឋខ្មែរ វិធីសាស្រ្តបែបនេះ នៅមិនទាន់ទូលំទូលាយនោះទេ ប៉ុន្តែ វាអាចសម្រួលការឈឺចាប់ បានមួយកម្រិតដែរ។
• ញ៉ាំថ្នាំបំបាត់ការឈឺចាប់ ៖ គ្រូពេទ្យរបស់អ្នក ប្រហែលជាធ្លាប់ឲ្យអ្នកប្រើ ថ្នាំបំបាត់ការឈឺចាប់មួយចំនួន ដូចជា naproxen (Aleve) ឬ ibuprofen (Advil, Motrin IB)។
• ញ៉ាំចំណីអាហារ ឲ្យបានគ្រប់គ្រាន់ ៖ ការប៉ូវកម្លាំង ពេលមានរដូវម្តងៗ ពិតជាសំខាន់ណាស់ ពីព្រោះ ក្នុងដំណាក់កាលនេះ រាងកាយរបស់អ្នក នឹងត្រូវបាត់បង់ឈាមមួយចំនួន ដែលជាហេតុធ្វើឲ្យអ្នក អស់កម្លាំង និងឈឺក្បាល៕