រោគសញ្ញា​ទីមួយ​នៃ​ជំងឺ​សរសៃឈាម​បេះដូង​ដែល​លោកអ្នក​ជួបប្រទះ​អាច​ជា​ការ​គាំងបេះដូង ឬ​ការ ឈប់​ដើរ​ភ្លាមៗ​របស់​បេះដូង​តែម្តង​។ គឺ​ដោយហេតុ​នោះ​ហើយ​ទើបបាន​ជា​គ្រូពេទ្យ​តែងតែ​ធ្វើ​តេស្ត​ពិនិត្យ (screening tests) ដើម្បី​រក​មើល​វត្តមាន​និង​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ​មុនពេល​ដែល​វា​បង្កើត​បញ្ហា ឬ​ធ្វើឲ្យ​លោក​អ្នក​អញ្ជើញ​ទៅកាន់​បន្ទប់សង្គ្រោះបន្ទាន់​នៅពេលដែល​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​ទៅ​ហើយ​។​

​ពួក​គ្រូពេទ្យ​បាន​ហៅ​រោគសញ្ញា​នៃ​ជំងឺ​សរសៃឈាម​បេះដូង ថា​គឺជា​រោគសញ្ញា​ដែល​មិន​ជាក់លាក់​ទេ​។​

– មានន័យ​ថា​រោគសញ្ញា​ទាំងអស់​នោះ​អាច​ត្រូវបាន​បណ្តាលមកពី​ស្ថានភាព​ផ្សេងៗ​គ្នា ខ្លះ​មិន​ទាក់ទង​ជាមួយនឹង​បេះដូង​ទាល់តែសោះ​។​

– នឹង​ចាប់ផ្តើម​ធ្វើ​ការប្រមូល​ព័ត៌មាន​។​

– គោលបំណង​នៃ​ការប្រមូល​ព័ត៌មាន​នេះ​សំដៅ​ស្វែងរក​ស្ថានភាព និង​ចំណុច​សំខាន់​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​។​

– ក្នុងនោះ​រួម​មាន​ការ​ចោទសួរ​សំណួរ​អំពី​រោគសញ្ញា ប្រវត្តិ​វេជ្ជសាស្ត្រ​និង​ការវះកាត់​របស់​លោក​អ្នក ស្ថានភាព​សុខភាព​ទូទៅ​របស់​លោក​អ្នក និង​ឱសថ​ដែល​លោកអ្នក​ធ្លាប់​បាន​ប្រើ​កន្លងមក​។​

– និង​ការពិនិត្យ​រាងកាយ (Physical exam) ការ​ធ្វើ​តេស្ត ECG(electrocardiogram ECG) និង​ប្រហែលជា​អាច​ធ្វើ​តេស្ត​នៅ​មន្ទីរពិសោធន៍ និង​តេស្ត​រូបភាព (imaging tests) ដូចជា​ការឆ្លុះ​កាំរស្មីអ៊ិច ឬ​ថត ស៊ី​ធី​ស្កែន (CT scan )​ជាដើម​។​

​ការពិនិត្យ​រាងកាយ​អាច​នឹង​បង្ហាញ​ភស្តុតាង​នៃ​ការចុះ​ខ្សោយ​ឬ​ឈឺចាប់​របស់​សាច់ដុំ​បេះដូង រួម​ទាំង​សម្លេង​នៃ​ការ​កន្ត្រាល់​បេះ​ដូងដែល​គេ​ហៅថា​ជា​សេះ​លុន (gallops) ឬ​ខ្សិបៗ (murmurs)​។ វា​ក៏​អាច​មាន​ភស្តុតាង​បញ្ជាក់ថា​មាន​ការ​ស្លាក់​ឈាម (congestion) នៅក្នុង​សួត ផងដែរ​។​

​ជំហាន​ដំបូង​គឺ​ត្រូវ​ធ្វើឲ្យ​ការ​គាំងបេះដូង​ឬ​ស្ថានភាព​ដែល​គម្រាម​ដល់​ជីវិត​ផ្សេង​ទៀត​រលាយ​បាត់​ទៅ​។ តេស្ត​ដែល​តែង​ធ្វើ​មាន​តេស្ត​ឈាម និង​ជួនកាល​ការឆ្លុះ​កាំរស្មីអ៊ិច​ផងដែរ​។​

– ការ​ធ្វើតេស្ត​ឈាម​ពិនិត្យមើល​កោសិកា​ឈាម សមាសភាព​គីមី​របស់​ឈាម និង​ការលេចចេញ​នូវ​អង់​ហ្ស៊ី​ម​ពី​សាច់ដុំ​បេះដូង​ដែល​ខូចខាត ទាំងអស់​នេះ​អាច​បង្ហាញ​ថា​លោក​អ្នក​មាន​ជំងឺ​គាំងបេះដូង​ហើយ​។ តេស្ត​ដទៃ​ទៀត​អាច​ត្រូវឲ្យ​ធ្វើ​ដែរ អាស្រ័យ​ទៅតាម​កាលៈទេសៈ​។​

– ​តេស្ត ECG គឺជា​តេស្ត​មួយ​មិន​ឈឺ​ទេ ធ្វើឡើង​ដើម្បី​វាស់​សកម្មភាព​អគ្គីសនី​របស់​បេះដូង​។ វា​អាច​ផ្តល់​ព័ត៌មាន​អំពី​បញ្ហា​បេះដូង​ជាច្រើន រួម​ទាំង​ការផ្គត់ផ្គង់​ឈាម​មិន​គ្រប់គ្រាន់​ទៅ​ឲ្យ​បេះ​ដូង (ischemia) ការ​គាំងបេះដូង (heart attacks) ភាព​ក្រឡាប់ចាក់​នៃ​ចង្វាក់បេះដូង (rhythm disorders) ការ​ប្រឹង​ជាប់​នៃ​បេះដូង​ដោយសារ​សម្ពាធ​ឈាម​ខ្ពស់ និង​បញ្ហា​នៃ​សន្ទះ​បេះដូង​ផងដែរ​។ តេស្ត​នេះ​ក៏​អាច​បង្ហាញ​ប្រាប់​ផងដែរ​អំពី​មូលហេតុ​នៃ​រោគ​សញ្ញា​បេះដូង​។ តេស្ត​នេះ​គេ​អនុវត្ត​តែ​ក្នុងពេល​ប៉ុន្មាន​នាទី​តែប៉ុណ្ណោះ ដោយ​ឲ្យ​លោក​អ្នកដេកនៅ​លើ​តុ រួច​គេ​យក​អេឡិចត្រូដ​មក​បិទ​លើ​ស្បែក​ទ្រូង ដៃ និង​ជើង​លោកអ្នក​។​

– ការឆ្លុះ​កាំរស្មីអ៊ិច​ទ្រូង​អាច​បង្ហាញ​ឲ្យឃើញ​អំពី​ការ​ខុស​ធម្មតានៃ​ទំហំ​ឬ​រាងរៅ​របស់​បេះដូង និង​ថា​តើ​មាន​សារធាតុ​រាវ (fluid) អ្វី​កកើត​នៅក្នុង​សួត​ដែរឬទេ​។​

​បើសិនជា​លោក​អ្នក​មាន​រោគសញ្ញា​ឈឺ​ចុកចាប់​ក្នុង​ទ្រូង ឬ​បើសិនជា​អ្នកផ្តល់​សេវា​ថែទាំ​សុខភាព​របស់​លោក​អ្នក​សង្ស័យ​ថា​លោក​អ្នក​មាន​ជំងឺ​សរសៃឈាម​បេះដូង លោកអ្នក​អាច​ត្រូវ​ធ្វើ​តេស្ត​ចលនា (an exercise (treadmill) stress test)​។​

– តេស្ត​នេះ​តម្រូវឲ្យ​មាន​ការវាស់​ECG មុន ក្នុងពេល និង​ក្រោយ​ការ​ធ្វើ​ចលនា​។​

– លោកអ្នក​ត្រូវ​ដើរ​នៅ​លើ treadmill មួយ​នៅក្នុង​ពេល​ដែល​រាងកាយ​របស់​លោក​អ្នក​ត្រូវបាន​ត​ភ្ជាប់​ទៅនឹង​ម៉ាស៊ីន ECG ។​

– តេស្ត​នេះ​ផ្តល់​លទ្ធផល​បាន​ត្រឹមត្រូវ​ចំនួន ៦០-៧០% នៅក្នុង​ការបង្ហាញ​អំពី​ការស្ទះ​លំហូរ​ឈាម​នៅក្នុង​សរសៃ​រោហិណី​ណាមួយ​ក្នុងចំណោម​រោហិណី​ទាំងបី​។​

– ជួនកាល​លទ្ធផល​របស់​វា​អាច​ខុស​ខ្លះ​ដែរ បើសិនជា​លោក​អ្នក​បាន​ប្រើ​ឱសថ​ណាមួយ ឬ​បើសិនជា​លោក​អ្នក​មាន​បញ្ហា​ជាមួយ​នឹង​ការប្រើ​ឱសថ​ដែល​មិន​ទាក់ទង​ទេ​ទៅ​នឹង​ជំងឺ​សរសៃឈាម​បេះដូង​។​

​បើសិនជា​មាន​តេស្ត​ណា​មួយ​បង្ហាញ​ថា​អាច​មាន​ការស្ទះ​សរសៃ​រោហិណី​បេះដូង​ហើយ លោកអ្នក​ត្រូវ​ធ្វើ​តេស្ត​មួយទៀត ហៅ​ថា​តេស្ត​ចលនា​វិទ្យុសកម្ម nuclear (radionuclide) stress test​។​

– គេ​ចាក់ radioactive tracer មួយដូ​សតូច​ចូលទៅ​ក្នុង​សរ​សៃធម​នី​របស់​លោក​អ្នក រួច​គេ​ប្រើ​ម៉ាស៊ីន​ថត​ពិសេស​មួយ​កំណត់​រក​បរិមាណ​ឈាម​ដែល​បាន​រត់​ទៅ​ដល់​ចំណែក​ផ្សេងៗ​នៃ​សាច់ដុំ​បេះដូង​។​

– សារជាតិ​ដែល​គេ​និយម​ប្រើ​គឺ thallium ដែល​ជា​ធ្វើឲ្យ​គេ​ហៅ​តេស្ត​នេះ​ថា​ជា thallium stress test​។​

– លោកអ្នក​ត្រូវ​ធ្វើ​តេស្ត​ពីរ គឺ​មួយ​នៅពេល​ធ្វើ​លំ​ហាត់​នៅលើ treadmill និង​មួយទៀត​នៅពេល​សម្រាក​ស្ងៀម​។​

– បើសិនជា​លោក​អ្នក​មិន​អាច​ធ្វើ​លំ​ហាត់​បានទេ គេ​នឹង​ផ្តល់ជូន​នូវ​ឱសថ​មួយ​ដើម្បី​ធ្វើឲ្យ​បេះដូង​របស់​លោក​អ្នក​កន្ត្រាក់ឡើង​។ ឱសថ​ដែល​ប្រើ​នោះ​មាន adenosine (Adenocard), dipyridamole (Persantine), ឬ dobutamine (Dobutrex)​។​

– តេស្ត​នេះ​ថ្លៃ​បន្តិច ក៏​ប៉ុន្តែ​វា​មិន​ទាមទារ​ឲ្យ​ដាក់​អ្វី​ចូលទៅក្នុង​ខ្លួន​ទេ​(noninvasive) ហើយ​ទៀងទាត់​ល្អ​ណាស់​។​

​គេ​អាច​ធ្វើ​តេស្ត Stress echocardiography ជំនួស nuclear stress test បានដែរ​។ មនុស្ស​ជាច្រើន​ចូលចិត្ត​ធ្វើតេស្ត​នេះ ព្រោះ​វា​មិន​មាន​ប្រើ radioactive agent ។​

– ការធ្វើ​អេកូ​បេះដូង (Echocardiography)​។ គេ​ប្រើ​រលក​សម្លេង​ដើម្បី​ធ្វើឲ្យ​ទ្វារ​សន្ទះ​បេះដូង​កម្រើក​ឡើង បង្កើតបានជា​រូបភាព​របស់​បេះដូង​នៅពេល​កន្ត្រាក់​។​

– គេ​ធ្វើ​ការប្រៀបធៀប​ចលនា​របស់​ជញ្ជាំង​បន្ទប់​បេះដូង​ខាងក្រោម (ventricular walls) នៅពេល​មាន​ចលនា​ជាមួយនឹង​ពេល​ដែល​នៅ​ស្ងៀម​។ ការ​កម្រើក​នៃ​ជញ្ជាំង​ធ្លាក់ចុះ​នៅក្នុង​ពេល​មាន​ចលនា បើកាលណា​សរសៃ​រោហិណី​ដែល​នាំ​ឈាម​មក​ឲ្យ​ត្រូវ​បាន​ស្ទះ​។​

– ដូចជា​តេស្ត​ចលនា (stress tests) ឯ​ទៀត​ដែរ គេ​ឲ្យ​បេះដូង​ធ្វើ​ចលនា​ដោយ​ឲ្យ​លោក​អ្នកដើរ​នៅលើ treadmill ឬ​ដោយ​ចាក់​ថ្នាំ​អ្វី​មួយ​ចូល​ក្នុង​សរសៃ​ធមនី​។ 

Electron beam (ultrafast) CT scan (EBCT) គឺជា​តេស្ត​មួយ​ថ្មី​ដែល​មិន​ចាំបាច់​ដាក់​អ្វី​ចូលទៅ​ក្នុង​ខ្លួន ក៏ប៉ុន្តែ​រាង​ដូច​ជា​មាន​បដិវាទកម្ម​បន្តិច (controversial)​។ ដោយ​វាស់​បរិមាណ​កាល់ស្យូម​ដែល​បាន​កក​នៅលើ​បន្ទះ​លើ​សរសៃ​រោហិណី តេស្ត​នេះ​អាច​កំណត់​រក​ការរាំងស្ទះ​នៅក្នុង​សរសៃ​រោហិណី​បាន​ប្រមាណ​ជា ១០-២០% ដែល​មិន​មាន​បង្ហាញឲ្យឃើញទេ​នៅក្នុង​តេស្ត​ដទែទៀត​។​

– ជាទូទៅ គេ​អាច​ព្យាបាល​ការស្ទះ​តិចតួច​បែប​នេះ​បាន​ដោយ​ប្រើ​ឱសថ​។ ប៉ុន្តែ​គេ​ក៏​សំណូមពរ​ឲ្យមាន​ការផ្លាស់ប្តូរ​របៀបរ​ស់​នៅ និង​ធ្វើ​ការផ្លាស់ប្តូរ​កត្តា​ហានិភ័យ​ផងដែរ ដើម្បី​កុំឲ្យ​ស្ថានភាព​ចេះ​តែ​អាក្រក់ទៅ​។​

– ដោយ​មនុស្ស​ចាស់​ច្រើន​តែ​មាន​ជាតិ​កាល់ស្យូម​នៅលើ​សរសៃ​រោហិណី តែ​មិន​ធ្វើឲ្យ​សរសៃ​រួម​តូច​ខ្លាំង​ណាស់ណា​ទេ គេ​មិនសូវ​ប្រើ​តេស្ត EBCT នេះ​ចំពោះ​ក្រុម​មនុស្ស​ចាស់​ទេ​។​

– EBCT មាន​អត្ថប្រយាជន៍​ជាពិសេស​នៅ​ក្នុងការពិនិ​ត្យ​មើល​ក្មេងៗ​ដែល​មាន​កត្តា​ហានិភ័យ​នៃ​ជំងឺ​បេះដូង​មួយ​ឬ​ពីរ​។​

​ការធ្វើ Coronary angiography ដោយ​ស៊ក​បំពង់​តូច​មួយ​ចូល​ទៅក្នុង​បេះដូង (cardiac catheterization) គឺជា​វិធី​ប្រសើរ​បំផុត​ដើម្បី​វាស់វែង​ជំងឺ​សរសៃឈាម​បេះដូង​។​

– លោកអ្នក​ត្រូវ​ធ្វើដំណើរ​ទៅ​មន្ទីរពេទ្យ ឬ​គ្លីនិក​ឯកជន​ដើម្បី​ធ្វើតេស្ត catheterization នេះ (​ក្នុង​ថ្ងៃ​តែ​មួយ​ជាមួយនឹង​ការវះកាត់​)​។​

– គេ​ដាក់​បំពង់​ប្លា​ស្ទិក​ឆ្មារ​វែង​មួយ (catheter) ចូលទៅ​ក្នុង​សរសៃ​រោហិណី​របស់​លោក​អ្នក ចូល​ត្រង់​ក្រ​លៀន (femoral artery) ត្រង់​ដៃ (brachial artery) តាម​ការមើល​នៅក្នុង​កាមេរ៉ា​កាំរស្មីអ៊ិច​មួយ​។ 

– កាលណា catheter ចូល​ទៅ​ដល់​សរសៃ​រោហិណី​ដែល​គេ​បើកចំហរ​រួចហើយ វា​បញ្ចេញ​ជាតិ iodine dye ទៅ ដែល​ធ្វើឲ្យ​គេ​អាច​មើលឃើញសរ​សៃរោ​ហិណី​នៅលើ​អេក្រង់​។​

– បន្ទាប់មក​គេ​ថតរូប​សរសៃ​រោហិណី​នោះ​នៅក្នុង​កុំព្យូទ័រ សម្រាប់​មើល​ទៅ​ថ្ងៃក្រោយ​ទៀត​។ រូបភាព​នោះ​បង្ហា្អញ​អំពី​វិជ្ឈមាត្រ​និង​អ្វីៗ​ដែល​ធ្វើឲ្យ​សរសៃ​ស្ទះ​។​

– Coronary angiography គឺជា​តេស្ត​ទន្ទ្រាន (invasive test)​ដែល​មាន​ការដាក់​សម្ភា​រ​:​អ្វី​មួយ​ចូល​ទៅក្នុង​រាងកាយ​។ បើសិន​ជា​គ្រូពេទ្យ​មានបទពិសោធន៍​ល្អ​នៅ​ក្នុង​ការ​ធ្វើ​តេស្ត​នេះ នោះ​ការ​ស្មុគស្មាញ​អាចមាន​ត្រឹមតែ ១% តែប៉ុណ្ណោះ​។ 

– វា​គឺជា​តេស្ត​តែមួយគត់​ដែល​ធ្វើឲ្យ​គ្រូពេទ្យ​បេះដូង (cardiologist) អាច​កំណត់​បាន​ច្បាស់​ថា​តើ​ត្រូវ​វះកាត់​បេះដូង​លោកអ្នក​ដែរឬទេ ឬ​ត្រូវ​ប្រើ​បច្ចេកទេស​ដែល​មិនសូវ​ទន្ទ្រាន​ពេក (less-invasive technique) គឺ​មិន​ចាំបាច់​ចាក់​បញ្ចូល​អ្វី ដូចជា​ធ្វើ angioplasty  ឬ stent placement ឬ​ក៏​គ្រាន់តែ​ឲ្យប្រើ​ថ្នាំ​បានហើយ​។​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង