ជំងឺក្រពះ អាចចាត់ទុកថា ងាយស្រួលក្នុងការព្យាបាល ក្នុងករណីដែលអ្នក ស្តាប់តាមការណែនាំ របស់គ្រូពេទ្យជំនាញ ប៉ុន្តែ ទទួលយកតែថ្នាំ ប៉ុន្តែ មិនអនុវត្តតាមបម្រាម អ្នកក៏មិនងាយនឹងជាដែរ។ ដូច្នេះ យើងខ្ញុំសូមបង្ហាញអ្នក នូវកត្តាមួយចំនួន ដែលធ្វើឲ្យអ្នកឈឺក្រពះរហូត ទោះបីជាទទួលការព្យាបាល បានដឹតដល់យ៉ាងណាក៏ដោយ។
១. ស្ត្រេស ឬមានភាពតានតឹងក្នុងចិត្ត ជាប់ជានិច្ច
អ្នកត្រូវចងចាំថា ជំងឺក្រពះ អាចបណ្តាលមកស្រ្តេស ជាពិសេស ចំពោះអ្នកដែលគេងយប់មិនលក់ ដូច្នេះ អ្នកត្រូវប្រាកដថា អ្នកព្យាបាលស្រ្តេស មុនព្យាបាលជំងឺក្រពះ ពីព្រោះ ជំងឺក្រពះ អាចនឹងជាដោយខ្លួនឯង ក្រោយពេលអ្នកឈប់ស្រ្តេស។
២. ញ៉ាំអាហារផ្តេសផ្តាសច្រើនពេក
ជំងឺក្រពះ ទាមទារការតមអាហារ ឲ្យបានដឹតដល់បំផុត ពីព្រោះ ក្រពះដែលមានជំងឺ មិនអាចទ្រាំនឹងអាហារហឺរ ជូរ និងមានជាតិខ្លាញ់ច្រើនឡើយ។ ដូច្នេះ សូមអ្នកចៀសវាងញ៉ាំ ៖
• ភេសជ្ជៈមានជាតិអាស៊ីត និងអាល់កុល ដូចជា កាហ្វេ ស្រា ទឹកក្រូច និងទឹកផ្លែឈើជូរជាដើម
• កុំញ៉ាំរបស់មានខ្លាញ់ និងជាតិស្ករច្រើន ដូចជា ភីហ្សា ប័រហ្គ័រ និងនំប៉័ង
• អាហារចម្អិនសម្រាប់ និងអាហារលឿនៗ ក៏មិនល្អ សម្រាប់ក្រពះពោះវៀនដែរ
• កុំញ៉ាំអាហារដែលរឹង និងមិនងាយរំលាយ
• តមសាច់សុទ្ធ សាច់ខ្លាញ់ ហើយញ៉ាំត្រីឲ្យបានច្រើន
• តមអាហារធ្វើពី ផលិតផលទឹកដោះគោ ដូចជា ម្សៅក្រែម ទឹកដោះគោ និងប័រ
• អាហារមានជាតិខ្លាញ់
• អាហារមានរសជាតិហឺរ។
៣. កុំញ៉ាំថ្នាំ ពេលពោះទរទេថ្នាំភាគច្រើន ត្រូវញ៉ាំក្រោយអាហារ ដូច្នេះ អ្នកត្រូវប្រាកដថា អ្នកបានធ្វើតាមការណែនាំរបស់គ្រូពេទ្យ៕