ការ​ស្រាវជ្រាវ​ថ្មី​បាន​បង្ហាញ​ថា ការ​លេបថ្នាំ​វីតាមីន B អាច​ជួយ​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ​។

ការ​ស្រាវជ្រាវ​ពី​មុន​ៗ​បាន​បង្ហាញ​អំពី​ថា ​តើ​ការ​លេបថ្នាំ​វីតាមីន B មាន​ឥទ្ធិពល​លើ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ការ​គាំងបេះដូង​ឬ​យ៉ាងណា​ ។ ការ​ស្រាវជ្រាវ​មួយ​ចំនួន​បាន​សរុប​ថា ការ​ប្រើ​ថ្នាំ​វីតាមីន B អាច​បង្កើន​ហានិភ័យ ​។

ពួក​គេ​បាន​វិភាគ​លើ​ការ​ស្រាវជ្រាវ​១៤​ ដែល​រួម​មាន​មនុស្ស​សរុប​ជិត ៥៥.០០០​នាក់​ ។ គ្រប់ការ​ស្រាវជ្រាវ​ទាំងអស់​បាន​ប្រៀបធៀប​ការ​ប្រើប្រាស់​ថ្នាំ​វីតាមីន B ជាមួយនឹង​placebo ឬ​កម្រិត​ទាប​បំផុត​នៃ​វីតាមីន B​។

អ្នកចូលរួម​ត្រូវ​បាន​គេ​តាមដាន​តិច​បំផុត​៦​ខែ​ ។ វា​មាន​សរុប​គឺ​ជិត​២.៥០០​នាក់​នៃ​អ្នកជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ក្នុង​ចំនោម​អ្នកចូលរួម​ក្នុង​ការ​ស្រាវជ្រាវ​, ដែល​មួយ​ចំនួន​ទទួល​បាន​អត្ថប្រយោជន៍​មួយ​ចំនួន​នៃ​ការ​ប្រើ​ថ្នាំ​វីតាមីន B​។

សរុប​មក​, ថ្នាំ​គ្រាប់​វីតាមីន B បាន​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដល់​ទៅ​៧% ប៉ុន្តែ​មិន​បង្ហាញ​នូវ​ការ​ថយ​ចុះ​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ឬ​ហានិភ័យ​នៃ​ការ​ស្លាប់​ដោយសារ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​នោះ​ទេ​ ។

អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា អាស៊ីតហ្វូលីក ដែល​ជា​ទម្រង់​មួយ​នៃ​វីតាមីន B9 បាន​បង្ហាញ​ថា​បន្ថយឥទ្ធិពល​វិជ្ជមាន​នៃ​វីតាមីន B​។ ពួក​គេ​ក៏​បាន​រក​ឃើញ​ថា វីតាមីន B12 ក៏​មិន​មាន​ឥទ្ធិពល​លើ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ផង​ដែរ​។

ស៊ូ យ៉ូ​មីង (Xu Yuming) ដែល​មក​ពី​សាកលវិទ្យាល័យ Zhengzhou បាន​និយាយ​ថា ដោយ​ពឹងផ្អែក​ទៅ​លើ​លទ្ធផល​, សមត្ថភាព​នៃ​វីតាមីន B ដើម្បី​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​អាច​ត្រូវ​បាន​ជះ​ឥទ្ធិពល​ដោយ​កត្តា​មួយ​ចំនួន​ដទៃ​ទៀត​ដូច​ជា អត្រា​នៃ​ការ​ស្រូបនៃ​ខ្លួន​, បរិមាណ​នៃ​អាស៊ីតហ្វូលីក ឬ​វីតាមីន B12 នៅ​ក្នុង​ឈាម និង​ថា​តើ​មនុស្ស​នោះ​មាន​ជំងឺ​តម្រងនោម ឬ​លើសឈាម​ឬ​យ៉ាងណា​។

យ៉ូ​មីង​បាន​បន្ថែម​ថា មុន​នឹង​អ្នក​ចាប់ផ្តើម​ប្រើ​ថ្នាំ​នោះ​, អ្នក​គួរតែ​ពិគ្រោះ​ជាមួយនឹង​គ្រូពេទ្យ​ជា​មុន​សិន​។

អ្នកឯកទេស​មួយ​រូប​បាន​យល់​ស្រប និង​សម្គាល់ថា ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​អាច​ត្រូវ​បាន​បង្ក​ឡើង​ដោយ​កត្តា​ផ្សេង​ៗ​គ្នា​ជា​ច្រើន​។

វេជ្ជបណ្ឌិត រ៉ា​ហ្វា​អែ​ល អា​ឡិច​សេន​ដឺរ អរ​ធី​ស (Rafael Alexander Ortiz) ដែល​មក​ពី​មន្ទីរពេទ្យ Lenox Hill បាន​និយាយ​ថា ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល​អាច​មាន​មូលហេតុ​ខុស​គ្នា​ជា​ច្រើន​, ដែល​មូលហេតុ​ទូទៅ​បំផុត​គឺ​ជំងឺលើសឈាម​, ជំងឺ​ទឹកនោមផ្អែម​, កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់​, ជក់បារី និង​ធាត់​។ មាន​ក្រុម​នៃ​អ្នកជំងឺ​ដែល​អាច​ទទួល​រង​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដែល​ត្រូវ​បាន​បង្ក​ឡើង​ដោយ​កង្វះ​វីតាមីន និង​អង់ស៊ីម​។

វេជ្ជបណ្ឌិត អាល់​ប៊ឺ​ត ហ្វា​វាត (Albert Favate) បាន​និយាយ​ថា ការ​ស្រាវជ្រាវ​បាន​កំណត់​ពី​សារធាតុ​ដែល​មាន និង​ត្រូវ​បាន​បង្ហាញ​ថា​មាន​ឥទ្ធិពល​វិជ្ជមាន​លើ​ការ​ថយ​ចុះ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ក្នុង​ចំនោម​ក្រុម​មួយ​ចំនួន​តូច​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង