ប្រជាជនកម្ពុជាយើងធ្លាប់បានប្រើខ្លាញ់ជ្រូក ដើម្បីធ្វើម្ហូបឆារ និងអាហារមួយចំនួនទៀត មុនពេលដែលការប្រើប្រេងឆារបានពេញនិយម ។ ម្យ៉ាងទៀតនោះអ្នកខ្លះក៏ចូលចិត្តអាហារដែលមានជាតិខ្លាញ់ច្រើនដែរ។ វាអាចទាក់ទងនឹងរសជាតិអណ្តាត ។
កត្តាទាំងនេះអាចរួមចំណែកនៅក្នុងការធ្វើអោយមានការកើតជំងឺបេះដូងដ៏ច្រើននៅកម្ពុជា ។ មនុស្សដែលបរិភោគខ្លាញ់សត្វច្រើនមានអត្រាកើតជំងឺបេះដូងដែលបណ្តាលមកពីសរសសៃឈាមចិញ្ចឹមបេះដូង(coronary heart disease) ខ្ពស់ជាងគេបំផុត ។ កាលណានៅក្នុងឈាមមនុស្សមានជាតិខ្លាញ់ច្រើននៅក្នុងឈាមវានឹងបណ្តាលអោយមានកំណតខ្លាញ់នៅ តាមជញ្ជាំងសរសៃឈាមអាកទែរ។
ជាផលវិបាកនោះវារំខានទៅដល់ចរន្តឈាមរត់នៅក្នុងខ្លួយើង ។ បើសិនជាសរសៃឈាម អាកទែរ ចិញ្ចឹមបេះដូង(coronory arteries) មានកំណកខ្លាញ់ជាប់តាមជញ្ជាំងសរសៃឈាមនោះវានឹងធ្វើអោយឈាមទៅចិញ្ចឹមបេះដូងមិនគ្រប់គ្រាន់ដោយនាំអោយមានជំងឺបេះដូងកើតឡើង។
ការសិក្សាស្រាវជ្រាវមួយរបស់អង្គការសុខភាពពិភពលោកបានបង្ហាញថា អ្នកបរិភោគខ្លាញ់តិចត្រឹមចំនួន៣ទៅ១០ភាគរនៃ ថាមពលទាំងអស់មានកើតជំងឺបេះដូងតិចជាងគេ ។
ដូច្នេះបើអ្នកបរិភោគខ្លាញ់ច្រើននោះវាល្មមដល់ពេលដែលអ្នកបោះបង់ចោលហើយ បើសិនជាអ្នកស្រលាញ់ជីវិតរបស់អ្នក ។