Join with Health.com.kh on Telegram

បើសិនជា​អ្នក​បារម្ភ​អំពី​ជំងឺមហារីក ឬ​ចង់​បង្ការ​ខ្លួន​ពី​ជំងឺ​នេះ អ្នក​ប្រហែលជា​អាច​ធ្វើ​រឿង​ខាងក្រោម​នេះ​បាន​។ ការ​ជឿជាក់​ទៅ​លើ​ធម្មជាតិ​នឹង​អាច​ជា​វិធីសាស្ត្រ​បង្ការ​ជំងឺមហារីក​បាន​យ៉ាង​ល្អ​។

ញ៉ាំ​អាហារ​ពណ៌​ទឹកក្រូច
អាហារ​គ្រប់​ប្រភេទ​ដែល​មាន​ពណ៌​លឿង ឬ​ក្រហម ទំនងជា​មាន​សារធាតុ Carentonoid ដែល​ជា​សារធាតុ​មួយ​ស្ថិត​ក្នុង​ក្រុម Phytonutrients ដែល​វា​ជា​អ្នក​បំពាក់​ពណ៌​អោយ​អាហារ​ទាំងនេះ​។ ក្រោយ​ពី​ការ​ស្រាវជ្រាវ​មួយ​ក្នុង​សាកលវិទ្យាល័យ Harvard បាន​រក​ឃើញ​ថា មានការ​ថយ​ចុះ​ពី​ជំងឺមហារីក​រហូត​ដល់ ៣២​ភាគរយ​តាម​រយៈ​ការ​ទទួលទាន​អាហារ​ដែល​មាន​ពណ៌​ទឹកក្រូច​។ នេះ​គឺជា​វិធីសាស្ត្រ​ធម្មជាតិ​មួយ​ដើម្បី​បង្ការ​ជំងឺមហារីក​។

បង្កើន​ការ​ទទួលទាន​ជាតិ​ស័​ង្គ​សី
ស័​ង្គ​សី​មាន​មុខងារ​ខាង​ខាងក្នុង​ជា​ច្រើន​សម្រាប់​បម្រើ​ដល់​រាង​កាយ​។ ស័​ង្គ​សី​មាន​តួនាទី​ក្នុង​ការ​ផលិត​អង់ស៊ីម​អង់​ទី​អុក​ស៊ី​ដង់​មួយ​ប្រភេទ​ដែល​មានឈ្មោះ​ថា Superoxide Dismutase (SOD) ដែល​ជា​ទ័ពស្រួច​ដ៏​ល្អ​បំផុត​ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺមហារីក​។ អាហារ​របស់​វា​មាន​ដូច​ជា គ្រាប់​ល្ពៅ​, ខ្ទឹមបារាំង និង​បន្លែ​ពណ៌​បៃតងចាស់​។

វីតាមីន D
វីតាមីន D គឺជា​ភ្នាក់ងារ​ប្រឆាំង​នឹង​ជំងឺមហារីក​យ៉ាង​អស្ចារ្យ​។ ពន្លឺព្រះអាទិត្យ​គឺជា​ប្រភព​ដ៏​ល្អ​បំផុត​ក្នុង​ការ​ទទួល​បាន​វីតាមីន D ប៉ុន្តែ​វា​អាច​ជា​រឿង​ពិបាក​វិញ​សម្រាប់​រដូវរងារ​។ អ្នក​ប្រហែលជា​ត្រូវការ​ប្រើ​ថ្នាំ​បំប៉ន​បន្ថែម​ជំនួស​វិញ​។ កម្រិត​ធម្មតា​នៃ​ការ​ប្រើប្រាស់​គឺ ១០០០IU​ក្នុង​មួយ​ថ្ងៃ​។

ញ៉ាំ​អាហារ​ប្រឆាំង​នឹង​ជំងឺមហារីក
ប៉េងប៉ោះ​, រមៀត​, តែ​បៃតង​, ផ្លែ​ទទឹម​, ផ្កា​ខាត់ណា Broccoli, ផ្លែ​បឺ​រី​ពណ៌​ខៀវ និង​ខ្ទឹមស​គឺជា​ប្រភព​ដ៏​ល្អ​ក្នុង​ការ​ទទួល​បាន​សារធាតុ​ប្រឆាំង​នឹង​ជំងឺមហារីក​។

ចៀសវាង​ការ​ថយ​ចុះ​សារធាតុ​ម៉ា​ញ៉េ​ស្យូ​ម
បើ​យោង​ទៅ​តាម​អ្នក​ស្រាវជ្រាវ​បានអោយ​ដឹង​ថា ការ​ថយ​ចុះ​របស់​សារធាតុ​ម៉ា​ញ៉េ​ស្យូ​ម​អាច​បង្កើន​ការ​ប្រឈម​នឹង​ជំងឺមហារីក​កាន់តែ​ខ្លាំង​។ ពួក​គេ​ប៉ានស្មាន​ដឹង​ថា មាន​ប្រជាជន​ច្រើន​ណាស់​ដែល​ខ្វះ​សារធាតុ​ម៉ា​ញ៉េ​ស្យូ​ម​។ ម៉ា​ញ៉េ​ស្យូ​ម​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​គ្រាប់ល្ង​, ផ្លែ​អាល​ម៉ុង​, គ្រាប់​ផ្កាឈូករ័ត្ន​, ក្រូចឆ្មា​, ផ្លែ​ប៉ម​, បន្លែ​ពណ៌​បៃតងចាស់​, អង្ករ​សម្រូត និង​អាហារ​ផ្សេង​ៗ​ទៀត​។ ចំពោះ​ថ្នាំ​បំប៉ន​វិញ​គួរតែ ២០០ ទៅ ៨០០​មី​លី​ក្រាម​ជា​រៀងរាល់ថ្ងៃ​៕