Join with Health.com.kh on Telegram

អត្ថប្រយោជន៍​ដ៏​សំខាន់​បំផុត​មួយ​របស់​ទឹកក្រូច​ឆ្មា​នោះ ​គឺ​វា​មាន​សមត្ថភាព​ក្នុង​ការ​ព្យាបាល និង​បង្ការ​ជំងឺ​គ្រួ​ស​ក្នុង​តម្រងនោម​។ ជា​ធម្មតា គ្រួ​ស​ក្នុង​តម្រងនោម​ត្រូវ​ចេញពី​ក្នុង​ខ្លួន​មនុស្ស​ដោយ​គ្មាន​បង្ហាញ​ពី​បញ្ហា​អ្វី​ទាំងអស់ ប៉ុន្តែ​ពេល​ខ្លះ​វា​ក៏​អាច​ធ្វើ​អោយ​ស្ទះ​ដល់​លំហូរ​ទឹកនោម និង​ឈឺចាប់​ខ្លាំងក្លា​ដែរ​។

Limes with mint

ការ​ទទួលទាន​ទឹកក្រូច​ឆ្មា​អាច​ជួយ​បង្គ្រប់​ជាតិ​ទឹក​ដល់​រាង​កាយ និង​ជួយ​អោយ​ទឹកនោម​ច្រោះ​បាន​ល្អ ហេតុ​ដូច្នេះ​ហើយ​ទើប​វា​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គ្រួ​ស​ក្នុង​តម្រងនោម​បាន​។ ទោះបីជា​យ៉ាងនេះ​ក្តី ស្ថិត​ក្នុង​ករណី​ឈឺចាប់ និង​មិន​ស្រួល​ក្នុង​ខ្លួន​ខ្លាំងក្លា​ដោយសារ​តែ​គ្រួ​ស​ក្នុង​តម្រងនោម អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ស្វែងរក​ការ​ព្យាបាល​អោយ​បាន​ល្អ​វិញ​។

ការ​ទទួលទាន​ទឹកក្រូច​ឆ្មា​ក៏​ប្រហែលជា​មាន​ប្រយោជន៍​ដល់​ការ​បំពេញ​មុខងារ​អង់ស៊ីម​រំលាយ​អាហារ​របស់​ថ្លើម ហើយ​ក៏​អាច​ជួយ​ដល់​ការ​សម្របសម្រួល​ផ្គង់​ផ្គង់​អុក​ស៊ី​សែន​របស់​ឈាម​ដែរ​៕