ខេត្តព្រៃវែង ៖ រដ្ឋបាល​ខេត្តព្រៃវែង​បាន​ប្រកាស​នា​ថ្ងៃ​ទី​២៨ ខែកញ្ញា​នេះ​ថា ផ្អាក​បណ្តោះអាសន្ន​ផ្សារ​ក្រុង​ព្រៃវែង ស្ថិត​ក្នុងភូមិ​លេខ​៣ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្តព្រៃវែង រយៈពេល​១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២១​។

រដ្ឋបាល​ខេត្តព្រៃវែង​បាន​បញ្ជាក់​ថា ការ​បិទ​ផ្អាក​នេះ​ក្នុង​គោលបំណង​បង្ការ​ទប់ស្កាត់ និង​កាត់​ផ្តាច់​នូវ​ការ​ចម្លង​នៃ​ជំងឺ​កូ​វី​ដ​-១៩​ពី​សហគមន៍​មួយ​ទៅ​សហគមន៍​មួយ​ក៏​ដូច​ជា ដើម្បី​ការពារ​អាយុជីវិត​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​សុខភាព​សាធារណៈ និង​សណ្តាប់ធ្នាប់​សង្គម​។ កាលពី​ពេល​ថ្មី​ៗ​នេះ មាន​អាជីវករ​ក្នុង​ផ្សារ​ក្រុង​ព្រៃវែង រក​ឃើញ​វិជ្ជមាន​កូ​វី​ដ ក្រោយ​ពី​មាន​អា​រៈ​សង្ស័យ និង​មាន​ធ្វើតេស្ត ។

ទន្ទឹម​នឹង​នោះ​ដែរ រដ្ឋបាល​ខេត្តព្រៃវែង បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​អាជីវករ​ក្នុង​ផ្សារ​ក្រុង​ព្រៃវែង​ទាំងអស់ ដែល​ធ្លាប់​បាន​ប្រាស្រ័យ​ទាក់ទង​ទាំង​ផ្ទាល់ និង​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ ត្រូវ​រាយការណ៍​ជូន​អាជ្ញាធរ​ជា​បន្ទាន់ និង​សូម​ប្រញាប់​រួសរាន់​ទៅ​ផ្ដល់​វត្ថុ​សំណាក ដើម្បី​រក​មេរោគ​កូ​វី​ដ​-១៩​នៅ​តាម​មន្ទីរពេទ្យ​បង្អែក និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់​បំផុត ជា​ពិសេស​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ ៣​ការពារ និង​៣​កុំ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង