រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ​បាន​ប្រកាស ​នៅ​យប់​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២១ «​ចាប់ពី​ម៉ោង​៨​និង​០០​នាទី​ដល់​រសៀល អាជ្ញាធរ​ខណ្ឌឫស្សីកែវ និង​អាជ្ញាធរ​សង្កាត់ ដែល​មាន​វត្ត បាន​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​TYDA យក​សំណាក​ព្រះសង្ឃ​គង់នៅ​វត្ត​ទាំង​៥ និង​យាយជី តាជី ក្មេង​វត្ត​ទាំងអស់ ក្នុង​ខណ្ឌឫស្សីកែវ សរុប​ទាំង​៥​វត្ត ។»

រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ​បាន​បញ្ជាក់​ថា ក្នុង​ខណ្ឌឫស្សីកែវ សរុប​ទាំង​៥​វត្ត​នោះ​បាន​យក​សំណាក ព្រះសង្ឃ​ចំនួន​២០២​អង្គ និង​បាន​យក​សំណាក​អាចារ្យ យាយជី តាជី អ្នក​ស្នាក់​នៅ​វត្ត​ចំនួន ១៣៦​នាក់ ស្រី​៤៤​នាក់ ។

ជា​លទ្ធផល​ទទួល​បាន មាន​វត្ត​ចំនួន​២ ដែល​បាន​រក​ឃើញ​មាន​អ្ន​ជំងឺ​កូ​វី​ដ​-១៩ គឺ​វត្ត ញាណ​រង្សី វិជ្ជមាន​ព្រះសង្ឃ​២​អង្គ និង​វត្ត​ទួល​សុ​វ​ណ្ណា​រ៉ា​ម រក​ឃើញ​យាយជី​៣​នាក់ ។


ជា​ចុង​ក្រោយ នៅ​ចំពោះ​មុខ​ព្រះសង្ឃ និង​យាយជី ដែល​រក​ឃើញ វិជ្ជមាន​កូ​វី​ដ​១៩ ត្រូវ​បាន​និមន្ត និង​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ ពហុ​កីឡាដ្ឋាន​ជាតិ​ហើយ​ដែរ។

សូមបញ្ជាក់ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ចេញ​បទបញ្ជា ឲ្យសម្រេច​ផ្អាក​ការ​រៀបចំ​ពិធី​កាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ ចាប់​អនុវត្ត​នៅ​ថ្ងៃ​ទី ២៤ ខែកញ្ញា ឆ្នាំ២០២១ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​-១៩ ឬប្រភេទដែលតា ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង