រាជធានី​ភ្នំពេញ ៖ ដោយសារ​មានការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ នៅ​តាម​បណ្តា​វត្ត​អារាម​នានា ក្នុង​រាជធានី​ភ្នំពេញ មានការ​កើន​ឡើងជា​បន្តបន្ទាប់ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​ឱ្យ​គណៈសង្ឃ​នាយក ដែល​ជា​គណៈ​ប្រតិបត្តិ​នៃ​ការ​គ្រប់គ្រង​សង្ឃ រួម​នឹង​ក្រសួង​ធម្មការ និង​សាសនា ធ្វើការ​ពិនិត្យ​បន្ទាន់ ដោយ​គិតគូរ​លើ​វិធានការ​ទាំងឡាយ​ដែល​រៀបចំ​ដោយ​ក្រសួងសុខាភិបាល ។

យោង​តាម​សារ​សំឡេង​សម្តេច​តេ​ជោ បាន​សម្ដែង​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​នូវ​ការ​ផ្ទុះ​ឡើង​វិញ​នូវ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ បន្ទាប់​ពី​មានការ​រក​ឃើញ​មាន​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ នៅ​តាម​ទី​អារាម​មួយ​ចំនួន​ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ រយៈពេល​ពីរ​ថ្ងៃ​កន្លង​មក ។

ប្រសិនបើ​យើង​បន្ត​អាច​ថា លទ្ធផល​ដែល​យើង​ទទួល​រយៈពេល​កន្លង​ទៅ​នេះ គឺ​និង​មានការ​រីក​រាលដាល​ធ្ងន់ធ្ងរ​ហួស​ពី​ការ​គិត ដែល​យើង​បាន​គិត​នៅ​មុន ពេល​បុណ្យ​ភ្ជំបិណ្ឌ ព្រោះ​ជា​តំបន់​ឆ្លង ព្រោះ​មនុស្ស​ពី​គ្រប់​ទីកន្លែង​ចូល ទៅ​កាន់​វត្ត​អារាម ស្រប​ពេល​ដែល​មាន​វត្តមាន វីរុស ដែល​តា ចូល​មក​ដល់ ។
សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ថា សភាពការណ៍​នេះ គឺជា​សភាពការណ៍​គ្រោះអាសន្ន​មួយ​ដ៏​ធ្ងន់ធ្ងរ ។

លើស​ពី​នេះ​ទៅ​ទៀត សម្តេច​តេ​ជោ គឺ​ចង់ឱ្យ​មានការ​រក្សា​នូវ​ស្ថានភាព​ដែល​កម្ពុជា​បាន​អនុវត្តន៍​កន្លង​មក ដែល​ជា​ការ​រស់នៅ​តាម​បែប​គន្លង​ថ្មី ដោយ​រក្សា​នូវ​ភាព​ស្ងប់ស្ងាត់ បន្ថយ​ការ​ប្រមូលផ្តុំ​ជាដើម ។ តាម​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​ចង់ឱ្យ​មានការ​ពិចារណា​ក្នុង​ផ្អាក​ពិធីបុណ្យ​កាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ ។ បើ​មិន​ផ្អាក​ពិធីបុណ្យ​កាន់បិណ្ឌ​ទេ ត្រូវ​រក​វិធី​កាត់​បន្ថយ​ការ​ជួបជុំ គឺ​អនុញ្ញាត​ឱ្យ​មាន​មនុស្ស​តិច​បំផុត​ទៅ​ទី​អារាម​កាន់បិណ្ឌ​សម្រាប់​វេន​នីមួយ​ៗ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង