រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស​នៅ​ល្ងាច​ថ្ងៃ​ទី​២២ ខែកញ្ញា​នេះ​ថា សម្រេច​បន្ត​ដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល ដោយ​ផ្អាក​ជា​បណ្ដោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ និង​ការ​ជួបជុំ ឬ​ការ​ប្រមូលផ្ដុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បន្ត​ថា ការ​ផ្អាក​នេះ​សម្រាប់​រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២១ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

ដូច្នេះ​សូម​បងប្អូន ប្រជាពលរដ្ឋ​ចូលរួម និង​អនុវត្ត​វិធាន​ការណ៍​នេះ​ទាំងអស់​គ្នា ដើម្បី​ខ្លួន​អ្នក និង​គ្រួសារ ហើយ​និង​សង្គម​ជាតិ​ទាំងមូល ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង