មូលហេតុចំបង ដែលបណ្តាលឲ្យរលាកក្រពះរ៉ាំរ៉ៃ ឬស្រួចស្រាវ គឺការឆ្លងមេរោគម៉្យាង ដែលមានឈ្មោះថា Helicobacter pylori។
ក្រៅពីនេះ វាអាចបណ្តាលមកពី ៖
– ការប្រើប្រាស់ថ្នាំហួសកម្រិត
– ការផឹកស្រា
– របបអាហារ
– ការច្រាលទឹកប្រមាត់
– ការឆ្លងមេរោគផ្សិត
– ស្រ្តេស និងថប់បារម្ភ។
គួរឲ្យភ្ញាក់ផ្អើលដែរ ករណីខ្លះ ជំងឺនេះមិនបង្ក ជារោគសញ្ញាអ្វី គួរឲ្យកត់សម្គាល់នោះទេ រហូតធ្វើឲ្យអ្នកជំងឺ មានសភាពធ្ងន់ធ្ងរ ហើយពិបាកព្យាបាលទៀតផង។
យ៉ាងណាមិញ បងប្អូនគួរមានការប្រុងប្រយ័ត្ន និងតាមដាននូវសញ្ញា និងរោគសញ្ញានៃជំងឺរលាកក្រពះ ដូចខាងក្រោមនេះ៖
– ឈឺក្នុងពោះ បែបឈឺផ្សារ ឬក្រហាយៗ
– រាគ
– ចង្អោរ ឬក្អួតញឹកញាប់
– លែងឃ្លានអាហារ
– ភើរជូរ
– តឹងណែនក្នុងពោះ។
រោគសញ្ញាទាំងប៉ុន្មាននេះ អាចកើតបាត់ៗ ដែលជាហតុធ្វើឲ្យអ្នកជំងឺ មិនសូវចាប់អារម្មណ៍ ហើយរំលងការទៅជួបគ្រូពេទ្យ ដើម្បីព្យាបាល៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855