រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកដំណើរការថ្នាក់រៀននៅវិទ្យាល័យចំនួន ៥ ក្នុងរាជធានីភ្នំពេញចំនួន១៤ថ្ងៃ និងធ្វើចត្តាឡីស័កអ្នកពាក់ព័ន្ធផ្ទាល់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។

ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សាលារៀនទាំង៥ខាងលើមានដូចជា ៖
១-វិទ្យាល័យ ហ៊ុន សែន ពញពន់ (ថ្នាក់៩B)
២-វិទ្យាល័យបឹងប្រិយ៍ (ថ្នាក់ 12A, 9C1, 9D1)
៣-វិទ្យាល័យបឹងធំ (ថ្នាក់ 7A2)
៤-វិទ្យាល័យវត្តភ្នំ (ថ្នាក់ 9H2, 9D2, 9B1, 9H2, 12C2, 12C1, 12B2, 12H2)
៥-វិទ្យាល័យវត្តកោះ (ថ្នាក់7F)

ករណីសម្រេចផ្អាកដំណើរការថ្នាក់រៀននៅវិទ្យាល័យចំនួន ៥ ក្នុងរាជធានីភ្នំពេញចំនួន១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ៕
