រាជធានីភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញានេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ប្រកាស​បើក​យុទ្ធនាការ​ថ្មី​មួយទៀត គឺ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ជូន​ដល់​កុមារ​អាយុ​ចាប់ពី៦​ឆ្នាំដល់១២​ឆ្នាំ ដែល​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​ ។

ជាមួយនឹង​ការ​ប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ​អាយុ​ចន្លោះ​ពី ៦​ឆ្នាំ ទៅ​១២​ឆ្នាំ​នេះ ចៅ​ៗ​របស់​សម្តេច​តេ​ជោ និង​ចៅ​ៗ​របស់​ឥស្សរជន​ជាន់ខ្ពស់ រាជរដ្ឋាភិបាល​កម្ពុ​ជាមួយ​ចំនួន​ទៀត នឹង​ត្រូវ​មក​ទទួល​វ៉ាក់សាំង​បើក​យុទ្ធនាការ​នេះ​ផង​ដែរ​ ។

ការ​ចាក់​វ៉ាក់សាំង​ជូន​ដល់​កុមារ​អាយុ​ចន្លោះ​ពី ៦​ឆ្នាំ ទៅ ១២​ឆ្នាំ​នេះ គឺ​ដើម្បី​បង្កើត​ភាព​សាំ​ក្នុង​សង្គម​ឱ្យ​កាន់តែ​ធំ​ដែល​អាច​ឈាន​ទៅ​បើក​លំហរ​សកម្មភាព​ក្នុង​សង្គម ឱ្យ​កាន់តែ​ទូលាយ បន្ថែម​ពីលើ​នេះ​គោលដៅ​សំខាន់​ក្នុង​ការ​ចាក់​វ៉ាក់សាំង​នេះ ដើម្បី​ឱ្យ​កុមារ​តូច​ៗ​អាច​ចូល​រៀន​នៅ​សាលា​ឡើង​វិញ​ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង