ក្រុមហ៊ុនចិនកំពុងតែព្យាយាមផលិតវ៉ាក់សាំងកូវីដ១៩ជំនាន់ទីពីរដោយមានគោលដៅជាពិសេសប្រឆាំងនឹងមេរោគដែលតាដែលកំពុងអុកឡុកទូទាំងពិភពលោនៅពេលបច្ចុប្បន្ននេះ។ នេះបើតាម សេចក្តីរាយការណ៍នៃសារព័ត៌មានចិន។
វ៉ាក់សាំងជំនាន់ទីពីរចំនួនបួនគឺកំពុងស្ថិតនៅក្នុងដំណាក់កាលពិសោធន៍។ វ៉ាក់សាំងទាំងបួន នោះគឺស្ថិត នៅក្នុងប្រភេទ inactivated, recombinant protein និង mRNA ដែលដូចគ្នានឹងវ៉ាក់សាំងរបស់ ក្រុមហ៊ុនអាមេរិកPfizer បានផលិតប្រឆាំងនឹងកូវីដ១៩។
ក្រុមហ៊ុនស៊ីណូហ្វាម Sinopharm របស់ចិនបានត្រូវសារព័ត៌មានចិនដកស្រង់សម្តីដូចដែលបាន និយាយថាវ៉ាក់សាំងជំនាន់ថ្មីនេះរបស់ចិនគឺមានគោលដៅពិេសសលើមេរោគបំប្លែងថ្មីដែលតាដែលកំពុងធ្វើបាបប្រទេសជាច្រើនក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។
ចិនមានបំណងផលិតវ៉ាក់សំងប្រឆាំងមេរោគដែលតា បន្ទាប់ពីការសិក្សាស្រាវជ្រាវជា ច្រើនបាន និយាយថាវ៉ាក់សាំងរបស់ចិនគឺ Sinopharm និង Sinovac មិនសូវមានប្រសិទ្ឋភាព បើប្រៀបធៀប នឹងវ៉ាក់សាំងផ្សេង។
ទោះបីជាយ៉ាងណាក៏ដោយចុះ ការសិក្សាស្រាវជ្រាវក៏បានអះអាងផងដែរថាវ៉ាក់សាំង ទាំងពីរនេះ នៅតែមានសារសំខាន់នៅក្នុងទប់ស្កាត់ការឈឺធ្ងន់ធ្ងរនិងស្លាប់ដោយមេរោគកូវីដ១៩។