អ្នកធ្លាប់កើតកូវីដ១៩ មានសមត្ថភាពខ្លាំងប្រឆាំងនឹងមេរោគដែលតាជាងវ៉ាក់សាំង របស់អាមេរិកទៅទៀត។ នេះបើតាមការសិក្សាស្រាវជ្រាវដ៏ធំមួយ។
សារព័ត៌មាន Medical News Today នៅអាមេរិកបានរាយការណ៍ថ្មីៗនេះ ថាផ្អែកលើ ការសិក្សាស្រាវជ្រាវ នៅប្រទេសអ៊ីស្រាអែល អ្នកស្រាវជ្រាវបានសន្និដ្ឋានថាភាពស៊ាំ ដែលបានមកពីការធ្លាប់ឆ្លងមេរោគកូវីដ១៩ គឺមានភាពខ្លាំងជាងការចាក់វ៉ាក់សាំង Pfizer ពីរដូសទៅទៀតនៅក្នុងការប្រឆាំងនឹងមេរោគ បំប្លែងថ្មីប្រ ភេទដែលតា។
ក្រៅពីនេះ អ្នកធ្លាប់ឆ្លងកូវីដ១៩នឹងរឹតតែខ្លាំងថែមទៀតប្រឆាំងនឹងមេរោគដែលតា នៅពេលដែលពួកគេ បានចាក់វ៉ាក់សាំងតែមួយដូស។
ទោះបីជាធ្លាប់ចាក់ឆ្លងកូវីដ១៩ក្តី អ្នកស្រាវជ្រាវនៅតែយល់ថាអ្នកទាំងនោះក៏គួរតែចាក់វ៉ាក់សាំងដែរ។
អង្គការសុខភាពពិភពលោកនិយាយថាបើទោះបីជាធ្លាប់ឆ្លងកូវីដ១៩ក្តី គេគួរតែចាក់វ៉ាក់សាំង បើសិនជាមាន។ ហេតុផលគឺវាខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតចំពោះការទទួលបានភាពស៊ាំ បន្ទាប់ពីបានឆ្លងមេរោគកូវីដ១៩។
វ៉ាក់សាំងនឹងក្លាយជាដូសជំរុញដែលនឹងធ្វើអោយភាពស៊ាំរបស់ពួកគេកាន់តែខ្លាំងថែមទៀត បើសិនជាពួកគេធ្លាប់កើតមានកូវីដ១៩។
ដូច្នេះអ្នកធ្លាប់មានកូវីដ១៩មិនត្រូវស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងទេ៕