Join with Health.com.kh on Telegram

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​កម្ពុជា​បាន​ប្រកាស​នៅ​យប់​ថ្ងៃ​ទី​០៨ ខែកញ្ញា​នេះ​ថា បន្ត​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​បំប្លែង​ថ្មី​Delta ចំនួន​៦៦៩​នាក់ ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​បំប្លែង​ថ្មី​នេះ​កើន​ដល់​ជាង​៣៣០០​នាក់ នៅ​ក្នុង​រាជធានី​ខេត្ត​២៤ ។

ក្រសួងសុខាភិបាល​បាន​លើក​ឡើង​ថា យោង​តាម​លទ្ធផល​នៃ​ការ​ធ្វើ​វិភាគ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា តាំងពី​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២១ និង​វិទ្យាស្ថាន​ស្រាវជ្រាវ​សុខភាព​សាធារណៈ រហូត​មក​ដល់​ថ្ងៃ​ទី​៧ ខែកញ្ញា​នេះ បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ដែល​បំប្លែង​ថ្មី​ប្រភេទ B 1.617-2 (Delta) នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំង​លើ​អ្នកដំណើរ​មក​ពី​បរទេស​តាម​ជើងហោះហើរ ពលករ​ខ្មែរ​ត្រលប់​ពី​ប្រទេស​ថៃ ពី​ប្រទេស​វៀតណាម ប្រជាជន​អ្នក​ភូមិ​នៅ​ក្នុង​សហគមន៍ ក្រុមហ៊ុន​ឯកជន បុគ្គលិក​សុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែ​ភាសា ជនជាតិ​បរទេស បុគ្គលិក​រោងចក្រ​កាត់ដេរ បុគ្គលិក​ធនាគារ ដូនជី​នៅ​វត្ត និង​សិស្ស សរុប​ទាំងអស់​ចំនួន ៣៣២៣​នាក់ (​ស្ត្រី​១៦៩៥​នាក់​) ហើយ​បាន​ប៉ះពាល់​ដល់​២៤​រាជធានី​-​ខេត្ត លើកលែងតែ​ខេត្ត​១​ប៉ុណ្ណោះ គឺ​ខេត្ត​កែប នៅ​មិន​ទាន់​រក ឃើញ​ករណី​ដែល​តា​នៅឡើយ ៕