១. ខ្ទឹម
ខ្ទឹម អាចជំរុញ និងដាស់អង់ស៊ីមថ្លើម ឲ្យមានសកម្មភាពខ្លាំង និងចម្រោះជាតិពុលបានល្អ ចេញពីថ្លើម។
២. ក្រូចថ្លុង
ក្រូចថ្លុង សម្បូរវីតាមីន C និងអង់ទីអុកស៊ីដង់ ដែលអាចសម្អាត ជាតិពុលចេញពីថ្លើម បានយ៉ាងល្អប្រសើរ។
៣. ការ៉ុត
ការ៉ុត សម្បូរជាតិ flavonoids និង beta-carotene ដែលអាចជំរុញថ្លើម ឲ្យបំពេញតួនាទីបានត្រឹមត្រូវល្អ។
៤. តែបៃតង
តែបៃតង ផ្ទុកទៅដោយអង់ទីអុកស៊ីដង់ ដែលជួយពង្រឹងដល់ តួនាទីរបស់ថ្លើម។ តែបៃតង មិនត្រឹមតែឆ្ងាញ់នោះទេ ប៉ុន្តែ វាអាចជួយសម្រូល ដល់ការរំលាយអាហារថែមទៀតផង។
៥. បន្លែពណ៌បៃតង
បន្លែបៃតង ពិតជាល្អណាស់ សម្រាប់សុខភាពថ្លើម ហើយរឹតតែល្អ បើអ្នកញ៉ាំវាឆៅ ក្រឡុក ឬកៀបយកទឹក ប៉ុន្តែ អ្នកត្រូវប្រាកដថា វាជាបន្លែគ្មានជាតិគីមី ហើយអ្នកបានលាងសម្អាតបានល្អ។
៦. ផ្លែប័រ
ផ្លែប័រ ជាឱសថដ៏សាកសិទ្ធ សម្រាប់បណ្តេញជាតិពុល ចេញពីរាងកាយ និងថ្លើម។
៧. ផ្លែប៉ោម
ក្រៅពីជួយថ្លើម ផ្លែប៉ោម មានអត្ថប្រយោជន៍ស្ទើរតែរាប់មិនអស់ ចំពោះសុខភាពទូទៅ របស់មនុស្សយើង។
៨. ប្រេងអូលីវ
ការទទួលទានប្រេងអូលីវ ក្នុងកម្រិតតិចតួច អាចជួយដល់សុខភាពថ្លើម និងរាងកាយយើងទាំងមូល។ ប្រេងអូលីវ ល្អជាងប្រេងសណ្តែក ប្រេងផ្កាឈូករ័ត្ន និងខ្លាញ់សត្វ។
៩. ក្រូច និងក្រូចឆ្មារ
ផ្លែឈើជូរបែបនេះ សម្បូរវីតាមីន C ដែលអាចជួយដល់សុខភាពថ្លើម ដូច្នេះ អ្នកគួរតែញ៉ាំទឹកក្រូចស្រស់ នៅពេលព្រឹក ដើម្បីដាស់ថ្លើមឲ្យធ្វើការ៕