ដើម្បីកាត់បន្ថយបញ្ហា និងការពារកូនរបស់អ្នក មិនឲ្យកើតជំងឺ ឬមានបញ្ហាសុខភាពណាមួយ អ្នកគួរតែធ្វើតាម ការណែនាំខាងក្រោម ៖
១. ឲ្យកុមារញ៉ាំទឹកឲ្យបានច្រើន ទោះបីជាគេមិនស្រេកទឹក ឬបត់ជើងតិចក៏ដោយ
២. ទៅណាមកណា ត្រូវពាក់មួក ឬយកឆ័ត្រតាមខ្លួនជានិច្ច
៣. ការពារភ្នែក ដោយពាក់វ៉ែនតាការពារកម្តៅថ្ងៃ
៤. ស្លៀកសម្លៀកបំពាក់ស្តើងៗ ដែលមានពណ៌ស ឬពណ៌ស្រស់ ដើម្បីចាំងពន្លឺ
៥. សម្រាក និងគេងឲ្យបានគ្រប់គ្រាន់
៦. បើគ្មានការសំខាន់ ត្រូវស្នាក់នៅក្នុងផ្ទះ មិនត្រូវដើរចេញក្រៅឡើយ
៧. ញ៉ាំចំណីអាហារឲ្យបានគ្រប់គ្រាន់។
ដោយសារតែទារក និងក្មេងតូចៗ មិនអាចនិយាយ ឬប្រាប់ថាគេស្រេកទឹក ឬពិបាកក្នុងខ្លួន នោះវានឹងកាន់តែមានគ្រោះថ្នាក់ ពីព្រោះកូនរបស់អ្នក អាចនឹងខ្វះជាតិទឹក ដែលជាហេតុធ្វើឲ្យគេអស់កម្លាំង និងមានគ្រោះថ្នាក់បាន។
ដូច្នេះ អ្នកត្រូវប្រុងប្រយ័ត្ន និងកត់សម្គាល់នូវសញ្ញាមួយចំនួន ដែលបញ្ជាក់ថា កូនរបស់អ្នកខ្វះជាតិ ឬកំពុងមានបញ្ហាហើយ ៖
– ស្ងួតមាត់
– ពងបែកក្នុងមាត់
– ហូរទឹកភ្នែក
– ក្តៅខ្លួនខ្លាំង
– ទឹកនោមពណ៌លឿងខ្លាំ
– មិនសូវនោម
– មិនសូវមានសកម្មភាព។
ដូច្នេះ សូមប្រញាប់យកកូនរបស់អ្នក ទៅកាន់មន្ទីរពេទ្យជាបន្ទាន់៕