អត្ថប្រយោជន៍ នៃតែខ្ញី
បន្ថយការចង្អោរ
ការផឹកតែខ្ញីមួយពែង មុនពេលធ្វើដំណើរ អាចជួយការពារ អាការៈចង្អោរ ឬពុលឡានបាន។
ពង្រឹងសុខភាពក្រពះពោះវៀន
តែខ្ញី អាចជួយដោះស្រាយ ការមិនរំលាយអាហារ និងបង្កើនការស្រូបយក ចំណីអាហារ ទៅចិញ្ចឹមរាងកាយ។ ការញ៉ាំតែខ្ញី អាចជួយបំបាត់ការតឹងណែន និងហើមពោះបាន។
កាត់បន្ថយការរលាក
ខ្ញី មានសមាសភាព ប្រឆាំងនឹងការរលាក ដូច្នេះ អ្នកដែលមានបញ្ហាឈឺ ឬរលាកសន្លាក់ដៃជើង គួរតែញ៉ាំតែខ្ញី ឲ្យបានញឹកញាប់។
ព្យាបាលជំងឺផ្តាយសាយ និងបញ្ហាផ្លូវដង្ហើម
តែខ្ញី ជួយបំបាត់ការតឹងច្រមុះ ជាពិសេស អាការៈដែលបណ្តាលមកពី ជំងឺគ្រុនផ្តាសាយ និងអាលែកស៊ី។
បង្កើនចរន្តឈាមរត់
វីតាមីន សារធាតុរ៉ែ និងអាមីណូអាស៊ីត ដែលមាននៅក្នុងតែខ្ញី អាចជួយស្តារ និងពង្រឹងដល់ប្រព័ន្ធឈាមរត់ និងកាត់បន្ថយជំងឺសរសៃឈាមបេះដូង។
បំបាត់ការឈឺចុកចាប់ ពេលមានរដូវ
តែខ្ញី ជាអ្វីដែលស្រ្តីគ្រប់រូប គួរតែទទួលទាន អំឡុងពេលមករដូវ ពីព្រោះ វាអាចកាត់បន្ថយការឈឺចាប់ និងធ្វើឲ្យសាច់ដុំដើរស្រួល។
បន្ថយស្រ្តេស
តែខ្ញីក្តៅមួយពែង អាចធ្វើឲ្យអ្នកស្ងប់អារម្មណ៍ និងបំបាត់ទុក្ខកង្វល់បានមួយពេលៗ។ តែខ្ញី ជួយបន្ថយសម្អាធ និងធ្វើឲ្យអ្នកស្រស់ស្អាត៕