រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី០២ ខែកញ្ញានេះថា កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៤១៦នាក់ ខណៈអ្នកដំណើរពីបរទេសចូលមកកម្ពុជាមានរហូតដល់១១២នាក់ ។
ក្រសួងបានបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ ថ្មីមាន៤១៦នាក់ និងអ្នកជាសះស្បើយចំនួន៣៨៦នាក់ និងស្លា.ប់ថ្មីចំនួន១២នាក់ ។ ក្នុងចំណោមអ្នកឆ្លងថ្មីខាងលើមានឆ្លងក្នុងសហគមន៍៣០៤នាក់ និង អ្នកដំណើរពីបរទេសមាន១១២នាក់បន្ថែមទៀត ។
សូមបញ្ជាក់ ៖ គិតត្រឹមព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ អ្នកឆ្លងសរុបមានចំនួន៩៣,៩២៦នាក់ អ្នកជាសះស្បើយមាន ៨៩,៥០០ នាក់ ហើយអ្នកស្លាប់សរុបមាន១,៩២៨នាក់ហើយ ៕