រាជធានី​ភ្នំពេញ ៖ សាលាសង្កាត់​ស្ទឹង​មាន​ជ័យ បាន​ប្រកាស​នៅ​យប់​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២១​នេះ​ថា រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ បំប្លែង​ថ្មី​ដែល​តា​៤​នាក់ នៅ​យប់​ថ្ងៃ​ទី​១ ខែកញ្ញា ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ។

សាលាសង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ បាន​បញ្ជាក់​ថា ដែល​តា កើត​មាននៅ​បន្ទប់​ជួល ស្ថិត​នៅ​ទីតាំង ភូមិ​ទ្រា​២ សរុប​២​នាក់ ភូមិ​ទ្រា​៣ សរុប​១​នាក់ ភូមិ​មាន​ជ័យ សរុប​១​នាក់ ធ្វើ​ឱ្យ​ក្រុមការងារ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ចុះ​បិទ​ទីតាំង​ទាំង​យប់ និង​រង​ចាំ​ក្រុម​គ្រូពេទ្យ ចុះ​ពិនិត្យ​យក​សំណាក ដើម្បី​សុវត្ថិភាព​ទាំងអស់​គ្នា ។

សូម​បងប្អូន ដែល​រស់នៅ​តំបន់​បន្ទប់​ជួល​ដែល​មាន​ហានិភ័យ​ខ្ពស់ ចូលរួម​ពិនិត្យ​សំណាក​ទាំងអស់ និងកុំភ្លេច៣កុំ និង៣ការពារ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង