រាជធានី​ភ្នំពេញ ៖ សាលាសង្កាត់​ស្ទឹង​មាន​ជ័យ​បាន​ប្រកាស​នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែសីហា​នេះ​ថា ៖ បិទ​ខ្ចប់​ផ្ទះ​ជួល​មួយ​ទីតាំង បន្ទាប់​ពី​លទ្ធផល​តេស្ត​រហ័ស​សរុប​១២​នាក់ រក​ឃើញ​វិជ្ជមាន​២​នាក់ សូម​អនុវត្ត​វិធានការ ការពារ ៣​កុំ ៣​ការពារ ។

សាលាសង្កាត់​ស្ទឹង​មាន​ជ័យ​ បានបន្តថា នៅ​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ទី​៣១ ខែសីហា ឆ្នាំ​២០២១ បន្ទាប់​ពី​មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ដែល​តា ពី​នាក់​ប្តី​ប្រពន្ធ ស្នាក់​នៅ​បន្ទប់​ជួល ក្រុម​គ្រូពេទ្យ​ធីតា រួម​និង​អាជ្ញាធរ បាន​ចុះ​វាយតម្លៃ​អ្នក​ពាក់ព័ន្ធ​ផ្ទាល់ និង​ស្នាក់​នៅ​តាម​បន្ទប់​ជួល ។

ក្រុម​គ្រូពេទ្យ​បាន​ចុះ​មក​ពិនិត្យ​យក​សំណាក នៅ​ទីតាំង​ផ្ទះ​ជួល ដែល​មានការ​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ ដែល​តា ពីរ​នាក់​ប្តី​ប្រពន្ធ ជួល​បន្ទប់​លេខ ១០ ក្រុម​ទី ២ ភូមិ​ទ្រា​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

លទ្ធផល​នៃ​ការ​ពិនិត្យ​យក​សំណាក សរុប ១២​នាក់ រក​ឃើញ​អ្នក​ផ្ទុក​វិជ្ជមាន​កូ​វី​ដ​-១៩ សរុប​២​នាក់ ហើយ​លទ្ធផល​បន្ត​រង​ចាំ ៧២ ម៉ោង ដើម្បីដឹងថា មានវីរ៉ុសដែលតាដែរទេ ។

ចំពោះ​ទីតាំង​ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ហុំ​ព​ទ្ធ័​បិទ​ទីតាំង​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក លោកគ្រូ​ពេទ្យ​បាន​បិទ​បញ្ចប់​នៅ​វេលា​ម៉ោង​១៣​និង​០០​នាទី ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង