រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា​នេះ​ថា កម្ពុជា​បន្ត​រក​ឃើញ​អ្នក​មក​ពី​ក្រៅប្រទេស​រហូត​ដល់ ១២៣​នាក់ នៅថ្ងៃនេះ ខណៈ​ឆ្លង​ក្នុង​សហគមន៍​៣១៦​នាក់​បន្ថែម​ទៀត និងសរុបអ្នកដែលមកពីក្រៅប្រទេសមាន១៥១៥២នាក់ហើយ ។

ក្រសួង​បាន​បញ្ជាក់​ថា ថ្ងៃនេះ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ៤៣៩​នាក់ ជា​សះស្បើយ​ចំនួន ៣៤៣​នាក់ និង​ស្លា​.​ប់​ចំនួន ១១​នាក់ ។

រហូត​ដល់​ថ្ងៃ​ទី​៣១ សីហា យើង​រក​ឃើញ​ករណី​ជំងឺ​កូ​វី​ដ​-១៩ សរុប​ចំនួន ៤៣៩​នាក់ និង​មាន​ជា​សះស្បើយ ៣៤៣​នាក់ ។

ដូច្នេះ​ចំនួន​ករណី​ជំងឺ​កូ​វី​ដ​-១៩ សរុប​កើន ៩៣០៥៥​នាក់ និង​ចំនួន​ជា​សះស្បើយ​សរុប​កើន ៨៨៧៨៦​នាក់ និង​ស្លា​.​ប់​ថ្មី ១១​នាក់ សរុប​ស្លា​.​ប់ ១៩០៣​នាក់ ។ សូម​បន្ត​អនុវត្ត​ន៌​៣​កុំ ៣​ការពារ និង​ចាក់​វ៉ាក់សាំង​ការពារ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង