ប្រទេសចិនបានបង្កើតវ៉ាក់សាំងថ្មីចាក់បីដូសដោយអះអាងថាវ៉ាក់សាំងនេះមានប្រសិទ្ឋភាពប្រឆាំងមេរោគបំប្លែងថ្មីដែលតារហូតដល់៧៨ភាគរយ។
វ៉ាក់សាំងនេះនឹងត្រូវចាក់បីដូសសម្រាប់រយះពេលមួយខែ។
សេចក្តីរាយការណ៍ព័ត៌មាន South China Morning Post បានអោយដឹងនៅថ្ងៃ៣០ខែសីហាថា ក្រុមហ៊ុន Chongqing Zhifei Biological Products បាននិយាយថាវ៉ាក់សាំង ដែល ខ្លួនបង្កើត គឺមានប្រសិទ្ឋភាពប្រឆាំងកូវីដ១៩ចំនួនជិត៨២ភាគរយ។ វ៉ាក់សាំងនេះបានកំពុងប្រើនៅ ក្នុងប្រទេស ចិននិងអ៊ុយបេគីស្ថាន។
ចំពោះមេរោគដែលតាវិញ វ៉ាក់សាំងនេះមានប្រសិទ្ឋភាពប្រមាណ៧៨ភាគរយ។
ការវិភាគជំហានបឋមទៅលើទិន្ន័យពិសោធន៍បង្ហាញដែរថាវ៉ាក់សាំងនេះមានប្រសិទ្ឋភាព ៧៨ភាគរយ ប្រឆាំងមេរោគដែលតា។ គេយល់ថានេះអាចជាការបោះជំហានមួយដែលវ៉ាក់សាំងចាក់បីដូសឈ្មោះ ZF2001 នឹងអាចចេញប្រើទូលំទូលាយគ្រប់ទីផ្សារទាំងអស់។
លទ្ឋផលនៃការសិក្សាស្រាវជ្រាវនេះគឺបានមកពីការពិសោធន៍ទៅលើមនុស្សសរុប២៨៥០០នាក់។
វ៉ាក់សាំងនេះបានដាក់អោយអង្គការសុខភាពិភពលោកពិនិត្យនិងធ្វើការវាយតម្លៃកាលពីដើមឆ្នាំ២០២១៕