ខណះដែលប្រទេសកម្ពុជាមានគម្រោងនឹងអាចបើកសាលារៀនឡើងវិញនោះ ការស្រាវជ្រាវបាន បង្ហាញថាមេរោគដែលតាគំរាមកំហែងខ្លាំងនៅតាមសាលារៀន។
សារព័ត៌មានអាមេរិកបានរាយការណ៍ថាគ្រូម្នាក់ដែលមិនបានចាក់វ៉ាក់សាំងហើយដែលដកម៉ាស់ចេញពេលអានមេរៀននៅក្នុងថ្នាក់បានធ្វើអោយផ្ទុះការឆ្លងមេរោគកូវីដ១៩ដល់សិស្សចំនួន២២នាក់និងឪពុកម្តាយចំនួនបួននាក់។
គេធ្វើតេស្តបានរកឃើញថាមេរោគដែលតាគឺជាមូលហេតុ។
ប្រការនេះឆ្លុះបញ្ចាំងពីភាពចាំបាច់ដែលគ្រូនិងបុគ្គលិកសាលាទាំងអស់ត្រូវតែចាក់វ៉ាក់សាំងដើម្បីទប់ស្កាត់ការរាលដាលមេរោគកូវីដ១៩ពិេសសមេរោគដែលតា។
ក្នុងករណីដែលប្រទេសកម្ពុជាត្រូវបើកសាលាឡើងវិញនោះ ការចាក់វ៉ាក់សាំងដល់ គ្រូបង្រៀននិងបុគ្គលិក សាលា ព្រមទាំងសិស្សគ្រប់អាយុ ចាក់វ៉ាក់សាំង ទាំងអស់គឺមានភាពចាំបាច់ ខ្លាំងដើម្បីទប់ស្កាត់ការរាល ដាលមេរោគកូវីដ១៩តាមសាលា។
ដើម្បីកាត់បន្ថយការឆ្លងមេរោគកូវីដ១៩តាមសាលារៀនោះ បន្ទប់រៀនត្រូវបើកបង្អួច និងទ្វារដើម្បី អោយមានខ្យល់ចេញចូល ចំណែកគ្រូនិងសិស្សត្រូវពាក់ម៉ាស់ជាប់ជានិច្ច ហើយរក្សាគម្លាត។
ការសិក្សាស្រាវជ្រាវនៅអាមេរិកក៏រកឃើញផងដែរថាយុវវ័យអាយុ១៦និង១៧ឆ្នាំមានការឆ្លងមេរោគកូវីដ១៩ច្រើនជាងគេបំផុត។
ប្រទេសកម្ពុជាក៏ព្រមានផងដែរថាមនុស្សវ័យក្មេងគឺមានការឆ្លងនិងចម្លងមេរោគកូវីដ១៩ច្រើនហើយតម្រូវអោយពួកគេមានការប្រយ័ត្នប្រយែងអោយបានច្រើនជាងមុន៕