អ្នកមានជំងឺថ្លើមអាចនឹងមិនសូវឆ្លើយតបបានល្អចំំពោះការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩នោះទេ។ នេះបើតាមលទ្ឋផលនៃការសិក្សាស្រាវជ្រាវនៅអាមេរិកនៅពេលថ្មីៗនេះ។
អ្នកដែលមានជំងឹថ្លើមកម្រិតធ្ងន់ឬក៏អ្នកផ្សាំថ្លើមនឹងមិនទទួលបានកិច្ចការពារគ្រប់គ្រាន់ប្រឆាំងនឹងកូវីដ១៩ទេ បើទោះបីជាពួកគេបានចាក់វ៉ាក់សាំង Pfizer ពីរដូសហើយក្តី។ នេះជាការអះអាង របស់អ្នក ស្រាវជ្រាវ។ ដូច្នេះ អ្នកស្រាវជ្រាវបានអោយយោបល់ថាអ្នកជំងឺថ្លើមគួរតែទទួល បានការចាក់ វ៉ាក់សាំងដូសទីបីបន្ថែមទៀត។
គេអោយយោបល់ថាមនុស្សដែលផ្សាំថ្លើមឬក៏មានជំងឺថ្លើមកម្រិតធ្ងន់គួរធ្វើតេស្តរកអង់ទីគ័រក្រោយចាក់វ៉ាក់សាំងដើម្បីដឹងថាតើគេបានទទួលការការពារគ្រប់គ្រាន់ឬអត់។ ដូច្នេះ គេនឹងអាចឈានដល់ ការចាក់វ៉ាក់ សាំងដូសទីបីដល់ពួកគេដើម្បីបង្កើនប្រព័ន្ឋការពារខ្លួន។
គួរបញ្ជាក់ផងដែរថា អ្នកចាក់វ៉ាក់សាំពីរដូសហើយក៏នៅតែអាចឆ្លងមេរោគកូវីដ១៩ដែរពិសេស គឺការឆ្លងមេរោគដែលតា។
ដូច្នេះ ការចាក់ដូសទីបីបានក្លាយជាជម្រើសដើម្បីបន្ថែមប្រសិទ្ឋភាពវ៉ាក់សាំងពិសេស ក្នុងចំណោម មនុស្សដែលមានប្រព័ន្ឋភាពស៊ាំខ្សោយឬក៏មនុស្សដែលមានជំងឺប្រចាំកាយធ្ងន់ធ្ងរ៕