សេចក្តីរាយការណ៍ព័ត៌មានរបស់ Wall Street Journal បានរាយការណ៍នៅថ្ងៃទី២៨ខែសីហាថា អ្នកស្រាវជ្រាវបានបណ្តុះមេរោគបំប្លែងថ្មីដើម្បីប្រើប្រាស់។

សារព័ត៌មាននេះបានរាយការណ៍ថាអ្នកស្រាវជ្រាវកំពុងមានភាពជឿនលឿនទៅមុខនៅក្នុងការបណ្តុះមេរោគបំប្លែងថ្មីដែលតា នៅក្នុងមន្ទីរពីសោធន៍ដោយសង្ឃឹមថាពួកគេ នឹងយកវាមកពិសោធន៍ចាក់ចម្លងចូលក្នុងខ្លួនមនុស្សដែលជាអ្នកស្ម័គ្រចិត្តចូលរួមក្នុងការពិសោធន៍។

នេះគឺជាការសិក្សាស្រាវជ្រាវកូវីដ១៩តែមួយដែលនឹងយកមនុស្សទៅប្រឈមនឹងការឆ្លងមេរោគកូវីដ១៩តែម្តងក្នុងគោលបំណងដើម្បីឆ្ពោះទៅរកការបង្កើតវ៉ាក់សាំងថ្មីនិងថ្នាំព្យាបាលថ្មី។

វ៉ាក់សាំងដែលបានបង្កើតកន្លងមកត្រូវបានគេដឹងថាបានធ្លាក់ប្រសិទ្ឋភាពប្រឆាំងនឹងមេរោគកូវីដ១៩បំប្លែងថ្មីប្រភេទដែលតា។ ទោះបីជាវ៉ាក់សាំងទាំងអស់នេះនៅតែមានប្រសិទ្ឋភាពការពារមនុស្សមិនអោយស្លាប់ មិនអោយឈឺធ្ងន់ និង ចូលមន្ទីរពេទ្យក្តី មេរោគដែលតានៅតែអាចចម្លងចូលខ្លួនមនុស្សដែលចាក់វ៉ាក់សាំងហើយ។

អ្នកស្រាវជ្រាវនិយាយថាដោយអនុញ្ញាតអោយយកមេរោគដែលតានេះមកប្រើប្រាស់លើមនុស្សដើម្បីពិសោធន៍នោះ វានឹង ផ្តល់ផលប្រយោជន៍និងជួយដល់ដំណើរការដើម្បីបង្កើតវ៉ាក់សាំង និងថ្នាំព្យាបាលប្រយុួ្ឋប្រឆាំង នឹងជំងឺកូវីដ១៩ពិេសសដោយសារមេរោគដែលតានេះ។

កំណត់សម្គាល់៖ ផ្សាយពាណិជ្ជកម្មជាមួយវេបសាយសុខភាពគឺចំគោលដៅនិងមានប្រសិទ្ឋភាព។ សូមទំនាក់ទំនងតូរស័ព្ទលេខ ០១១ ៦៨៨៨៥៥ ដើម្បីផ្សាយពាណិជ្ជកម្មផលិតផលរបស់លោកអ្នក។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង