រាជធានី​ភ្នំពេញ ៖ អនុ​គណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វី​ដ​១៩ បាន​ប្រកាស​នៅ​យប់ ថ្ងៃ​ទី​២៧ ខែសីហា​នេះ​ថា មាន​ករណី​ពាក់ព័ន្ធ​មេរោគ កូ​វី​ដ​១៩ បំប្លែង​ថ្មី Delta នៅ​ក្រុម​ហ៊ុម KOFI ដែល​មាន​ទីតាំង ស្ថិត​នៅ​លើ​មហាវិថី​ម៉ៅ​សេ​ទុង សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

អនុ​គណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វី​ដ​១៩ បាន​បញ្ជាក់​ថា ចំពោះ​មូលហេតុ​គឺ បុគ្គលិក​នៅ​ទីតាំង​ខាងលើ រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ បំប្លែង​ថ្មី Delta ។
ដោយ​លទ្ធផល​តេស្ត​រហ័ស​ល​លើក​ទី​១ រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩​ចំនួន​០១​នាក់ ហើយ​នៅ​បន្ត​រង់ចាំ​លទ្ធផល​វិភាគ​រក​មេរោគ​កូ​វី​ដ​១៩ បំប្លែង​ថ្មី ។

ដើម្បី​សុវត្ថិភាព សូម​យកចិត្តទុកដាក់ តាមដាន​សុខភាព​របស់​ខ្លួន​រយៈពេល​២១ ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​បាន​ទៅ​ទីកន្លែង​មួយ​នេះ ។
សូម​ចូលរួម​ពាក់​ម៉ាស់ រក្សា​គម្លាត និង​ឧស្សាហ៍​លាងដៃ គ្រប់​ទីកន្លែង គ្រប់ពេលវេលា ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង