ប្រជាជនកម្ពុជាមួយចំនួនបានត្អូញអំពីការលេចចេញសញ្ញាមួយចំនួនក្រោយពីការចាក់វ៉ាក់សាំង AstraZencea ពិសេសក្រោការចាក់ដូសជំរុញឬដូសទីបី។
វ៉ាក់សាំង AstraZeneca អាចនឹងបង្កអោយមានការលេចចេញសញ្ញាមួយ ចំនួនក្រោយ ពីការចាក់វ៉ាក់សាំងហើយ។ សញ្ញាដែលសង្កេតឃើញញឹកញាប់គឺមានដូចខាងក្រោមនេះ
ឈឺក្បាល ចំនួន៥២,៦ភាគរយ
អស់កម្លាំង ៥៣,១ ភាគរយ
ឈឺសាច់ដុំ ៤៤ ភាគរយ
ឈឺកន្លែងចាក់ ២៦, ៤ ភាគរយ
គ្រុណក្តៅ ៣៣,៦ភាគរយ
គ្រុនញាក់ ៣១,៩ភាគរយ
ចង្អោរ ២១,៩ភាគរយ
សញ្ញាទាំងនេះគឺផ្អែកលើរបាយការណ៍ដែលបានមកពីការពិសោធន៍គ្លីនិកចំនួនបួនទៅលើមនុស្សសរុប ២៣៧៤៥នាក់។
សញ្ញាក្រោយវ៉ាក់សាំងទាំងនេះ ត្រូវបានគេយល់ថាគឺស្រដៀងគ្នាទៅនឹងវ៉ាក់សាំងផ្សេងទៀតដែរ។
ជាទូទៅសញ្ញាក្រោយការចាក់វ៉ាក់សាំងគឺនឹងអាចបាត់ទៅវិញក្នុងរយ:ពេលបីថ្ងៃ។
ដូច្នេះ ប្រជាជនកម្ពុជាដែលមានចេញសញ្ញាទាំងនេះក្រោយការចាក់វ៉ាក់សាំងAstraZeneca មិនគួរបារម្ភពេកទេ ពីព្រោះវាជាសញ្ញាដែលថាវ៉ាក់សាំងកំពុងបង្រៀន ប្រព័ន្ឋភាពស៊ាំក្នុង ការប្រយុុទ្ខនឹងមេរោគកូវីដ១៩ នៅពេលមានការចូលមកក្នុងខ្លួនមនុស្ស៕