រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២១​នេះ​ថា កម្ពុជា​បន្ត​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩​ថ្មី ចំនួន​៤២៨​នាក់ ជា​សះស្បើយ​ចំនួន​៥៧២​នាក់ និង​ស្លា​.​ប់​ចំនួន​១៤​នាក់​បន្ថែម​ទៀត ។

ក្រសួង​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​ខាងលើ​នេះ មាន​ឆ្លង​ក្នុង​សហគមន៍ ៣១១​នាក់ និង​អ្នកដំណើរ​មក​ពី​បរទេស ១១៧​នាក់ ។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២១ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​សរុប នៅ​ទូ​ទាំង​ប្រទេស​ចំនួន ៩០,៥៣៥ នាក់ និង​អ្នកជា​សះស្បើយ​ចំនួន ៨៦,៧០២ នាក់ និង​អ្នក​ស្លា​.​ប់​ចំនួន ១,៨៣៥​នាក់ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង