Join with Health.com.kh on Telegram

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែសីហា​នេះ​ថា កម្ពុជា​បាន​រក​ឃើញ​មេរោគ​បំប្លែង​ថ្មី​ដែល​តា​«Delta» ឡើង​ដល់​១,៣២៥​នាក់​ហើយ គិត​ពី​ថ្ងៃ​ទី​៣១ ខែមីនា ដល់​ថ្ងៃ​ទី​២៤ ខែសីហា​នេះ និង​បាន​ប៉ះពាល់​ដល់​២៣​រាជធានី​-​ខេត្ត ហើយ លើកលែងតែ​២​ខេត្ត​ប៉ុណ្ណោះ នៅ​មិន​ទាន់​រក​ឃើញ ។

យោង​តាម​លទ្ធផល​នៃ​ការ​ធ្វើ​វិភាគ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​តាំងពី​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២១ និង វិទ្យាស្ថាន​ស្រាវជ្រាវ​សុខភាព​សាធារណៈ រហូត​មក​ដល់​ថ្ងៃ​ទី​២៤ ខែសីហា​នេះ បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូ​វី​ដ​១៩ ដែល​បំប្លែង​ថ្មី​ប្រភេទ B 1.617-2 (Deta) នៅ​ក្នុង​ប្រទេស​កម្ពុជា ទាំង​លើ​អ្នកដំណើរ​មក​ពី​បរទេស​តាម​ជើងហោះហើរ ពលករ​ខ្មែរ​ត្រលប់​ពី​ប្រទេស​ថៃ ពី​ប្រទេស​វៀតណាម ប្រជាជន​អ្នក​ភូមិ​នៅ​ក្នុង​សហគមន៍ ក្រុមហ៊ុន​ឯកជន បុគ្គលិក​សុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នក​បក​ប ភាសា ជនជាតិ​បរទេស បុគ្គលិក​រោងចក្រ​កាត់ដេរ បុគ្គលិក​ធនាគារ ដូនជី​នៅ​វត្ត និង​សិស្ស សរុប​ទាំងអស់​ចំនួន ១៣២៥​នាក់ ក្នុង​នោះ​មាន​ស្ត្រី ៦៥៤​នាក់ ហើយ​បាន​ប៉ះពាល់​ដល់​២៣​រាជធានី​-​ខេត្ត លើកលែងតែ​២​ខេត្ត​ប៉ុណ្ណោះ គឺ​ខេត្ត​កែប និង​ខេត្តក្រចេះ នៅ​មិន​ទាន់​រក​ឃើញ​ករណី​ដែល​តា​នៅឡើយ ៕